ផ្សាយចេញពីទីស្នាក់ការកណ្តាល អង្គភាព គេហទំពរ័ រដ្ឋាអភិវឌ្ឍញូស៍ខេត្តកណ្តាល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤
ភ្នំពេញ៖ជារៀងរាល់ឆ្នាំ នៅគ្រប់ពិធីបុណ្យជាតិ សាសនា សំខាន់ៗ ដែលបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្រួសារ ដើរលេងសប្បាយ កម្លាំងសមត្ថកិច្ច ពុំត្រូវបានឈប់សម្រាក ទៅចូលរួមជួបជុំ កម្សាន្តសប្បាយ ជាមួយក្រុមគ្រួសារសាច់ញាតនោះទេ ផ្ទុយទៅវិញ គឺត្រូវយកចិត្តទុកដាក់ លើកកម្ពស់ស្មារតី ទទួលខុសត្រូវ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ បង្កាហានិភ័យគ្រប់ប្រភេទ ឲ្យបានខ្ពស់ជាអតិបរិមា។
ក្រលេកមកមើលភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ នេះ ក៏មានការប្ររព្ធកម្មវិធីសង្ក្រាន្ត ប្រមាណ៧២ទីតាំងផ្សេងៗគ្នា ក្នុងនោះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមលះបង់កម្លាំងកាយចិត្ត លះបង់ពេលវេលាផ្ទាល់ខ្លួន និងគ្រួសារ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស យ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ដើរលេងកំសាន្ត និងប្រារព្ធពិធីបុណ្យចូលឆ្នាំ ឲ្យបានសុវត្ថិភាព និងសប្បាយរីករាយ គ្រប់ៗគ្នា។
ទោះជាហត់នឿយយ៉ាងនេះក្តី កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលសម្រាកពីការប្តូរវេនបំពេញបេសកកម្ម បានទទួលការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យជួបជុំគ្នាលេងល្បែងប្រជាប្រិយខ្មែរ រួមមាន ៖ បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លោតបាវ លាក់កន្សែង ជាដើម ដើម្បីជាការកម្សាន្តសប្បាយ រំសាយភាពនឿយហត់ផង និងជាការជួបជុំអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជំនួសឲ្យការមិនបានទៅជួបជុំ កម្សាន្តសប្បាយ ជាមួយក្រុមគ្រួសារសាច់ញាត ផងដែរ៕