ផ្សាយចេញពីទីស្នាក់ការកណ្តាល អង្គភាព គេហទំពរ័ រដ្ឋាអភិវឌ្ឍន៍ញូស៍ ខេត្តកណ្តាល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤
ភ្នំពេញ៖ព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសរាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤
នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ឯកឧត្ដម រដ្ឋមន្ត្រី មានប្រសាសន៍ថា គោលបំណងនៃការរៀចំសិក្ខាសាលានេះឡើង គឺដើម្បីបង្កើតវេទិកាជជែកពិភាក្សា ផ្លាស់ប្ដូរយោបល់រវាងថ្នាក់ ដឹកនាំក្រុមការងារបច្ចេកទេស និងអ្នកសារព័ត៌មានលើវឌ្ឍនភាពបញ្ហាប្រឈមនិងការវិវត្តនៃ បច្ចេកវិទ្យាឱ្យស្របនឹងបរិការណ៍ដែលក្រសួងកំពុង រៀបចំសណ្តាប់ធ្នាប់ព័ត៌មាន ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈដើម្បីឈានឆ្ពោះទៅរកការរៀបចំស្តង់ដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន។
ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកយកចំណុចសម្ខាន់ៗមក ដើម្បីធ្វើការពន្យល់ ដល់លោក លោកស្រី ជាសិក្ខាដែលអញ្ជើញ មកពីអង្គភាពផ្សេងៗគ្នាជាច្រើននោះរួមមាន៖
១.និយមន័យក្រមសីលធម៌ វិជ្ជាជីវៈ
២.ចំណុចត្រូវអនុរត្តក្នុងនាមជា អ្នកសារព័ត៌មាន
៣.ការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន
៤.ចំណុចមិនត្រូវអនុវត្តក្នុងនាមជាអ្នកសារព័ត៌មាន
៥.ប្រភេទ ព័ត៌មាន ដែលមិនត្រូវផ្សព្វផ្សាយ។
ទីបញ្ចប់ ឯកឧត្ដម រដ្ឋមន្ត្រី ក៏បានធ្វើការផ្តាំផ្ញើដល់លោក លោកស្រី ជាសិក្ខាកាម ត្រូវតែណែនាំដល់សមាជិកក្នុងអង្គភាព អោប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន ផ្សព្វផ្សាយតែព័ត៌មានពិត្យ មានប្រភពច្បាស់លាស់គ្រប់ជ្រុងជ្រោយនឹងត្រឹមត្រូវ៕