ខណ្ឌមានជ័យ៖នារសៀលថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤
ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ព្រមទាំងមន្ត្រីនៃ
រដ្ឋបាលខណ្ឌមានជ័យ លោក ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ខណ្ឌមានជ័យ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋ ២២៣ ប័ណ្ណ មានចំនួន ៥ ភូមិ គឺភូមិទ្រា ភូមិព្រែកទាល់ ភូមិព្រែកទាល់១ ភូមិភ្នាត និងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី ១ សង្កាត់ស្ទឹងមានជ័យទី ២ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការ សប្បាយចិត្តរីករាយ ជាខ្លាំង ពីព្រោះក្តីទន្ទឹមរង់ចាំរបស់បងប្អូនឥលូវបានទទួលមកក្នុងដៃពិតប្រាកដហើយ។
ជាចុងក្រោយលោក សេង គន្ធ អភិបាលខណ្ឌមានជ័យក៏មានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខ និងណែនាំជាមួយបងប្អូនប្រជាពលរដ្ឋ នៃគុណប្រយោជន៍ ប័ណ្ណកម្មសិទ្ធិដីធ្លី របស់បងប្អូន សុំយកទៅប្រើប្រាស់និងថែរក្សាទុកអោយបានត្រឹមត្រូវ ឬក៏អាចយកទៅរក្សាទុក នៅក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ ពេលណា កន្លែងណាក៏បាន ។ម្យ៉ាងទៀតបណ្ណ័នេះមានលក្ខណ:ពិសេស ដែលមិនអាចអោយ ជនដទៃទៀត មកបន្លំ បានឡើយ។