ខណ្ឌមានជ័យ៖នាព្រឹកថ្ងៃ ចន្ទទី២៩ខែមេសាឆ្នាំ២០២៤
ក្នុងនាមជាថ្នាក់ដឹកនាំមូលដ្ឋាន ប្រៀបបានដូចជាឪពុក ម្នាក់ដែលរងចាំជួយដោះស្រាយ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន របស់ខ្លួនជានិច្ច។
ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានកាកបាទក្រហមរាជធានីភ្នំពេញ
លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ លោកចៅសង្កាត់ លោកប្រធានភូមិ ព្រមទាំងមន្ត្រីកាកបាទក្រហម នៃរដ្ឋបាលខណ្ឌ។ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ របស់ឯកឧត្តម ជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី កាលពី២៦ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្រុម៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក សេង គន្ធ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន របស់លោកទាំងអស់ សុំមេត្តាប្រុងប្រយ័ត្ន អោយបានខ្ពស់នៅវត្ថុនានាដែលងាយបង្ក អោយការឆាបឆេះ បង្កើតជាអគ្គីភ័យកើតឡើង ជា យថាហេតុ ធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់បងប្អូន ពីព្រោះរដូវនេះជារដូវប្រាំង ក្តៅស្ងួត រាល់វត្ថុនិងរបស់របរ ទាំងឡាយ គឺងាយបង្កអោយមានការឆាបឆេះ លឿនខ្លាំងណាស់។