ខណ្ឌព្រែកព្នៅ៖នារសៀលថ្ងៃអង្គារ ទី៣០ខែមេសាឆ្នាំ២០២៤
ព្រោះតែអាសធាតុមានកំដៅ ខ្លាំងឡើងៗ ក្នុងនាមអាជ្ញាធរមូលដ្ឋាន គ្រប់បណ្តាភូមិសង្កាត់ទាំងអស់ ត្រូវតែតាមដានជានិច្ច រាល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំនិងបញ្ជាផ្ទាល់ដល់ក្រុមការងាររដ្ឋបាលខណ្ឌ សហការណ៍ជាមួយ លោក នាយកសាលា លោកគ្រូអ្នកគ្រូ ទាំងអស់ ដែលនៅក្នុងទឹកដីនៃខណ្ឌព្រែកព្នៅ នាំរថយន្តដឹកទឹក យកទៅបាញ់លើដំបូលសាលា និងទីធ្លាសាលារៀន ដើម្បីកាត់បន្ថយភាពក្តៅ នៅក្នុងបន្ទប់ថ្នាក់រៀន។
ជាក់ស្តែង.ក្រុមមន្ត្រីរដ្ឋបាលខណ្ឌលោកបានចុះបាញ់ទឹកស្រោចបានចំនួន
១.សាលាអនុវិទ្យាលយ័និងវិទ្យាលយ័ ពញាពន់ ដែលស្ថិតនៅក្នុងសង្កាត់ពញាពន់
២.សាលាបឋមសិក្សា បឹងប្រិយ៍ ដែលស្ថិតនៅក្នុងសង្កាត់ពន្សាំង ហើយនិងបន្តទៅបាញ់ស្រោចនៅក្នុងសាលារៀនដទៃដែលស្ថិតនៅមូលដ្ឋាននៃខណ្ឌព្រែកព្នៅ ទាំងមូល។
ជាចុងក្រោយ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកក៏បានសំណូមពរដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ សុំថែរក្សាសុខភាពផ្ទាល់ខ្លួនជានិច្ច ដើម្បីជៀសវាងការកើតជំងឺផ្សេងៗ បើសិនណាមេឃមានកំដៅក្តៅខ្លាំង សុំប្អូនៗ សិស្សានុសិស្សទាំងអស់ យកកន្សែងដាក់ទឹកអោយត្រជាក់មកស្អំដើម្បីកាត់បន្ថយកំដៅ ជាបណ្ដោះអាសន្នសិនក៏បាន។
ជាពិសេស លោកអភិបាលក៏បានផ្តាំដល់គ្រប់បណ្តាភូមិ សង្កាត់ ត្រូវតែតាមដានជានិច្ចនៅសុខទុក្ខរបស់បងប្រជាពលរដ្ឋ តាមមូលដ្ឋានរៀងខ្លួន និងរាយការណ៍ ជូនលោកជាបន្ទាន់ ដើម្បីលោកមានវិធានការណ៍ ចុះជួយបានទាន់ពេលវេលានឹងយ៉ាងឆាប់រហស័។