ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤ នេះរសៀលម៉ោង ២.០០នាទី ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនៃស្នងការរដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោទេព រដ្ឋា អធិការនៃអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ ក្រោយពីអាកាសធាតុបានកើនកុំដៅខ្លាំងពេក លោកបានចាត់តាំងមន្ត្រីក្រោមឱវាទចំនួន ៤ នាក់ ដឹកនាំដោយលោក វ/ទោខ្លឹង វិចិត្រ អធិការរងរួមទទួលផែនចរាចរណ៍ផ្លូវគោក បានយករថយន្តពន្លត់អគ្គីភ័យទៅបាញ់ទឹកស្រោចនៅក្នុងបរិវេណ សាលាអនុវិទ្យាល័យជប់វារី និងមន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ ដើម្បីកាត់បន្ថយកម្ដៅ ដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៃសាលារៀនក្នុងស្រុកព្រះនេត្រព្រះ បានចំនួនពីរទីតាំង មានដូចខាងក្រោមៈ
១ – សាលាអនុវិទ្យាល័យជប់វារី
២- មន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ។
ក្រោយពីបាញ់រួចហើយ ឃើញថានៅតាមសាលារៀនទីតាំងទាំងពីរមានការថយកម្ដៅចុះ រីឯលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស មានចិត្តត្រេកអរដោយប្រើទឹកមុខ ញញឹម ញញែម និងអរគុណចំពោះកម្លាំងសមត្ថកិច្ចដែលបានយកទឹកមកបាញ់ ធ្វើឲ្យពួកគាត់ត្រជាក់ហើយ រៀនបានស្រួលទៀតផង។
គួរបញ្ជាក់ផងដែលថានៅក្នុង ការចុះបាញ់ទឹកជូនដល់សិស្សានុសិស្សតាមសាលារៀននិងមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ក៏មានការដឹកនាំផ្ទាល់ពីលោកឃូ ពៅ អភិបាលនៃគណៈអភិបាលស្រុកនិងជាខណៈបញ្ជាការឯកភាពស្រុកព្រះនេត្រព្រះ ដើម្បីដឹកនាំកម្លាំង រថយន្តពន្លត់អគ្គីភ័យចុះតាមមូលដ្ឋានដែលកំពុងរង ការឡើងកម្ដៅខ្លាំង ។