ខណ្ឌព្រែកព្នៅ៖សុំរំលឹកផងដែរថា កាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០២៤ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងចុះទៅ ជូនដំណឹងដល់បុគ្គល ឈ្មោះ លី ច្រៃ ដែលរស់នៅតាមផ្លូវ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ សុំអោយផ្អាកការលួចសាងសង់ រោងហាលត្រី ជាបន្ទាន់ពីព្រោះការសាងសង់របស់ បុគ្គលរូបនេះបានបំពានទៅនឹង ចំណីខ្នងប្រលាយរបស់រដ្ឋ ជាពិសេសគ្មានសុំការអនុញ្ញាតពី អជ្ញាធរឡើយ គឺលួចលាក់សាងសង់តាមតែទំនើងចិត្តតែម្តង។
បន្ទាប់ពីអជ្ញាធរ បានចុះទៅប្រាប់ណែនាំរួចហើយនោះ បុគ្គល លី ច្រៃ ក៏បានកែនសមាជិក ក្រុមតវ៉ារបស់ខ្លួន មកប្រឆាំងនិងអជ្ញាធរភ្លាម ដោយ មានបងធំ គឺលោកស្រី ស៊ា ដាវី មកពីគណបក្សភ្លើងទៀន ជាមេខ្លោង ដោយកែនមនុស្ស មានចាស់ មានក្មេង មកធ្វើការតវ៉ា ជាមួយនឹង អជ្ញាធរមូលដ្ឋានផងដែរ បង្កអោយ បុគ្គលឈ្មោះ លី ច្រៃ មានខ្នងបង្អែក សំរាប់ការលួចលាក់ សាងសង់សំណង់រោង ហាលត្រី របស់ខ្លួន កាន់តែរីកធំឡើងៗរហូតដល់រំលោភលើខ្នងប្រលាយមេ របស់រដ្ឋថែមទៀតផង។
ជាពិសេសបុគ្គល ឈ្មោះ លី ច្រៃម្នាក់នេះមិនដែលស្តាប់ការណែនាំរបស់អាជ្ញាធរមូលដ្ឋានឡើយ ធ្វើអ្វីតាមទំនើងចិត្ត ទាំងខ្លួនឯង ដឹងថា មករស់នៅលើ ចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ក៏ដោយ។
ប្រសិនជាបុគ្គលឈ្មោះ លី ច្រៃ មិនធ្វើការរុះរើទេ អជ្ញាធរមូលដ្ឋានលោកមានវិធានការ ចុះរុះរើ ពីព្រោះ ការលួចសាងសង់ រុករានទន្ទ្រានយកដីរដ្ឋ មកធ្វើជាកម្មសិទ្ធ រហូតដល់មានទំហំ ជិត១០០ម៉ែត្របួនជ្រុង គឺបានរំលោភយ៉ាងធ្ងន់ធ្ងរ បំផុត មកលើខ្នងប្រលាយរបស់រាជរដ្ឋាភិបាល និងបានរារាំងដល់ការអភិវឌ្ឍន៍ របស់ប្រទេសជាតិផងដែរ៕