ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

តុលាការខេត្តបន្ទាយមានជ័យ ផ្តន្ទាទោសជនសង្ស័យ ២នាក់ ពីបទបំផ្លាញផលនេសាទ ដោយប្រើឧបករណ៍ឆក់ និងប្រើប្រាស់សារធាតុញៀន

តុលាការខេត្តបន្ទាយមានជ័យ ផ្តន្ទាទោសជនសង្ស័យ ២នាក់ ពីបទបំផ្លាញផលនេសាទ ដោយប្រើឧបករណ៍ឆក់ និងប្រើប្រាស់សារធាតុញៀន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ជនសង្ស័យ ២នាក់ ម្នាក់ឈ្មោះ វើយ ចាន់រុំ អាយុ ៣១ ឆ្នាំ រស់នៅភូមិតារង ឃុំពន្លៃ ស្រុកភ្នំស្រុក និងឈ្មោះ ងួន យ៉ាន់ អាយុ ៣៩ ឆ្នាំ រស់នៅភូមិតាដួង ឃុំផ្គាំ ស្រុកស្វាយចេក ត្រូវតុលាការខេត្តបន្ទាយមានជ័យ ផ្តន្ទាទោសពីបទនេសាទផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ ដោយប្រើឧបករណ៍ឆក់ ធ្វើឲ្យខូចខាតធនធានធម្មជាតិ និងប្រើប្រាស់សារធាតុញៀន នៅក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ។

ជនទាំង ២ នាក់នេះ ត្រូវមន្ត្រីឧទ្យានុរក្សប្រចាំតំបន់ការពារទេសភាពអាងត្រពាំងថ្ម រួមសហការជាមួយកម្លាំងនរគរបាលស្រុកភ្នំស្រុក និងបុគ្គលិកអង្គារ WCS ចុះល្បាតនៅចំណុចត្រពាំងចកតូច បានប្រទះឃើញជនសង្ស័យ ៥ នាក់ ទូកស្មាច់ ៤ គ្រឿង កំពុងធ្វើសកម្មភាពឆក់ត្រីយ៉ាងអនាធិបតេយ្យ ។ ឃើញសភាពការណ៍បែបនោះ ក្រុមការងារបានសុំបន្ថែមកម្លាំង រួចចុះបង្ក្រាបភ្លាមៗទាន់ចិត្តដោយដេញចាប់ប្រផាប់ប្រភីង តែជនង្ស័យរត់រួច ៣ នាក់ ឃាត់ខ្លួនបាន ២នាក់ គឺ វើយ ចាន់រុំ និង ងួន យ៉ាន់ នេះឯង រួមនឹងវត្ថុតាង មានដូចជា ទូកស្មាច់ប្រវែង ៧,៩ ម៉ែត្រ ១ គ្រឿង ម៉ាស៊ីន HINOTA កម្លាំង ២៥ សេះ ១ គ្រឿង កន្ត្រកដាក់សម្ភារឆក់ ១ ធុងដាក់ត្រី ១ យកមករក្សាទុកនៅអធិការដ្ឋានស្រុកភ្នំស្រុក ។

­បន្ទាប់ពីចាប់ឃាត់ខ្លួនបានហើយ កម្លាំងអធិការស្រុកបានធ្វើតេស្តរកសសារធាតុញៀន ឃើញមានផ្ទុកសារធាតុញៀនក្នុងខ្លួន ។

វើយ ចានរុំ ជាអត្តសញ្ញាណចាស់ ដែលមន្ទីរបរិស្ថានខេត្តបានបញ្ជូនសំណុំរឿងទៅតុលាការ លើករណីបទល្មើសនេសាទដោយខុសច្បាប់ម្តងរួចមកហើយ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣ ក្នុងតំបន់ការពារអាងត្រពាំងថ្ម ។ មិនតែប៉ុណ្ណោះ ជននេះ បានប្រមូលគ្នីគ្នាជាច្រើននាក់មកឡោមព័ទ្ធ គំរាមកំហែងប្រមាថជីវិតលើសមត្ថកិច្ចជំនាញ និងបានយកថ្នោលទូកវាយមកលើលោក ផែ សុខន ជាមន្ត្រីមន្ទីរបរិស្ថាន និងលោក ស្មិញ ខ្មៅ សមាជិកគណៈកម្មាធិការសហគមន៍ រងរបួសធ្ងន់ និងបានប្លន់សម្ភារ និងប្រាក់យ៉ាងក្រាសក្រែលទៀតផង ។

យោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ជំពូក១០ មាត្រា ៦១ ក្នុងចំណុចទី ៦ ចំណុចទី ៧ និងមាត្រា ៦៣ ត្រូវផ្តន្ទាទោសថ្នាក់ទី ៣ អវចីនៃជនល្មើសត្រូវតុលាការសម្រេចដាក់ពន្ធនាគារ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!