ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ដឹកនាំក្រុមការងារ ចុះពិនិត្យការសាងសង់ផ្ទះ ទុកដោះដូរជូនប្រជាពលរដ្ឋ ស្ម័ក្រចិត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋាន…

លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ដឹកនាំក្រុមការងារ ចុះពិនិត្យការសាងសង់ផ្ទះ ទុកដោះដូរជូនប្រជាពលរដ្ឋ ស្ម័ក្រចិត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋាន…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នាព្រឹកថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤

ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនិងមានការចង្អុលបង្ហាញ ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅដឹកនាំលោក អភិបាលរងខណ្ឌនិងលោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់និងភូមិបាលខណ្ឌព្រែកព្នៅ លោក លោកស្រី ក្រុមការងារខណ្ឌ ចុះពិនិត្យ នៅទីតាំងនឹងសំណង់ដែលសាងសង ផ្ទះថ្មី ដែលស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដើម្បីទុកដោះដូរជូនបងប្អូនប្រជាពលរដ្ឋ ដែលស្ម័ក្រចិត្ត តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក៏ដូចជា ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងអជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ។ លោកអភិបាល បានសំណេះសំណាល សួរសុខទុក្ខបងប្អូនដែលស្មក្រ័ចិត្ត ទៅរស់នៅទីតាំងថ្មី។ បងប្អូនមានចិត្តសប្បាយរីករាយ ជាពន្ធពេកក្រោយមករស់នៅទីតាំងថ្មីនេះ។

បងស្រីម្នាក់សប្បាយចិត្តរហូតហូរទឹកភ្នែក ពេលដែលឮប្រសាសន៍ លោកអភិបាល ថានឹងប្រគល់ប្លង់កម្មសិទ្ធជូន ធ្វើ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ប័ណ្ណស្នាក់នៅស្របច្បាប់ជូនពួកគាត់ បងស្រីបន្តទៀតថា មករស់នៅទីតាំងថ្មីនេះ គាត់ឈប់ព្រួយបារម្មណ៍ដូចកាលរស់នៅតាមចិញ្ចើមផ្លូវទៀតហើយ ព្រោះកាលរស់នៅតាមចិញ្ចើមផ្លូវមានការ ភ័យខ្លាច ខ្យល់ខ្លាំងមកធ្វើអោយបាក់រលំ ម្យាងវិញទៀងខ្លាចរថយន្ត ដាច់ហ្វាង បែកកង់ រេចង្កូតចូល ដោយកម្លងមកមានរួចមកហើយ។

ឈ្លៀតក្នុងឱកាសនោះដែរ លោក ធឹម សំអាន អភិបាលខណ្ឌ សូមសំណូមពរ៖
១.សុំឱ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ តាមចិញ្ចើមផ្លូវសាធារណៈ ផ្លូវជាតិ១៥១ នៅសេសសល់ទាំងប៉ុន្មាន ឆាប់មកទទួលគោលនយោបាយ របស់អាជ្ញាធរមូលដ្ឋាន ។
២.សុំឱ្យអង្គភាពព័ត៌មាន មួយចំនួនធ្វើការចុះផ្សាយ អោយបានត្រឹមត្រូវ តាមវិជ្ជាជីវៈ ក្រមសីលធម៌ ជាអ្នកសារព័ត៌មាន និងអោយមានប្រភពច្បាស់លាស់ លោកបើកអោយមកសួរលោកបាន មុននឹងធ្វើការចុះផ្សាយ។
៣.សុំអោយបងប្អូនជួយថែរក្សាសន្តិភាព ព្រោះទំរាំបានដូចសព្វថ្ងៃនេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ខិតខំ យកសាច់ស្រស់ឈាមស្រស់ទៅប្លូរ។បច្ចុប្បន្នគឺសម្តេចបធិបតី ហ៊ុន ម៉ាណែត ជាអ្នកបន្តវេន ជានាយរដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជា សម្តេចក៏ខិតខំ អភិវឌ្ឍន៍ប្រទេសជាតិអោយសំបូររុងរឿងនឹងធ្វើយ៉ាងណារក្សាសន្តិភាពឱ្យស្ថិតថេ គង់វង់ផងដែរ។

លោកអភិបាល បានលើឡើងទៀតថា លោកមើលទៅឃើញបងប្អូនសប្បាយចិត្តលោកក៏រីករាយដែរ មួយទៀតឃើញថា ក្មួយដែលបានមករស់នៅទីតាំងថ្មី ដូចជាមានការផ្លាស់ប្តូរ អាកប្បកិរិយាច្រើន ឃើញចាស់ចេះជម្រាបសួរ រត់លេងមានរបៀបរាបរយល្អ មិនរត់លេងរញ៉េរញ៉ៃ តាមផ្លូវសារធាណៈធ្វើអោយឪពុកម្តាយ ព្រួយបារម្មណ៍ពីគ្រោះថ្នាក់ចរាចរណ៍ ដូចកាលរស់នៅកាលពេលមុន ទៀតឡើយ។

ជាចុងក្រោយ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ សុំយ៉ាងទទូចដល់បងប្អូនសេសសល់ឆាប់មកទទួលគោលនយោបាយ របស់រាជរដ្ឋាភិបាលអោយទាន់ពេលវេលា ព្រោះថាទីនោះមាន ប្រពន្ធ័ លូ ទឹក ភ្លើង អាចធ្វើអោយបងប្អូនរស់នៅដោយស្រួល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!