បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវ:នគរបាល ដល់កងកម្លាំងនគរបាលក្រោមឱវាទ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង ផែនការងារធនធានមនុស្ស នាយការិយាល័យបុគ្គលិក នាយការិយាល័យបណ្តុះបណ្តាល។ សិក្ខាកាមចូលរួមវគ្គចំនួន៦១នាក់ ស្រី១៩នាក់ មកពី ការិយាល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ កម្លាំងបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។
លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ នាយការិយាល័យបណ្តុះបណ្តាល បានឲ្យដឹងថា វគ្កបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវ:នគរបាលនេះ មានរយ:ពេល១៥ថ្ងៃ ចាប់ទី១៣ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បណ្តុះបណ្តាលផ្ទាល់នៅនឹងកន្លែង។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងថា ការបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង គោលបំណង ដើម្បី
-ផ្សព្វផ្សាយបទវិន័យនគរបាលជាតិ
-ផ្សព្វផ្សាយ អនុក្រិត ស្តីពីការកែសម្រួលការស្លៀកពាក់ឯកសណ្ឋាន និង ស្លាកសញ្ញា របស់នគរបាលជាតិ។
-ពង្រឹង វិន័យ សមត្ថភាព នគរបាលជាតិ ក្នុងការអនុវត្តការងារប្រចាំថ្ងៃ
-ជានគរបាលជាតិត្រូវមាន ក្រមសីលធម៌ វិជ្ជាជីវ:
-ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ យកចំនេះដឹងទៅប្រើប្រាស់ឲ្យចំគោលដៅ និងចែករំលែកដល់កម្លាំងផ្សេងៗទៀតនៅតាមអង្គភាពរបស់ខ្លួន
-ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ៕