ខណ្ឌព្រែកព្នៅ៖ដោយដឹងខ្លួនថា ខ្លួនពិតជាបានរស់នៅលើដីចំណីចិញ្ចើមផ្លូវរបស់រដ្ឋ ដែលខ្លួនបានទន្ទ្រានកាន់កាប់ កន្លងតាមការចង់បាន ក្រុមបងប្អូនប្រជាពលរដ្ឋ ចំនួន៦ខ្នង ដែលសាងសង់លំនៅដ្ឋាន ត្រូវចំណុចផលប៉ះពាល់ពីគំរោងសាងសង់ស្ពាន លើផ្លូវ១៥១ឥលូវនេះ ក៏បានស្នើសុំជួប លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និង លោកស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខណ្ឌព្រែកព្នៅ ដើម្បីបង្ហាញផែនទីដែលបានបាញ់ចេញមក ពី google map ឬប្រព័ន្ធផ្កាយរណប ដែលអាចបញ្ជាក់អោយឃើញយ៉ាងច្បាស់ថា ក្រុមប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាថលើ ពិតជាមានផលប៉ះពាល់ពិតប្រាកដមែន។ ចំណែកបងប្អូនដែលរស់នៅលើចិញ្ចើមផ្លូវរបស់ ក៏ស្ថិតក្នុងបន្ទាត់ក្រហម នៃគំរោងពង្រីក ផ្លូវ៥០ម៉ែត្រ របស់រដ្ន និងត្រៀមរៀបចំដាក់ប្រព័ន្ធលូ បង្គោលភ្លើង ភ្ជាប់ទៅនឹងផ្លូវជាតិលេខ៤ ផងដែរ ។ លោក ស៊ូ ស៊ីវត្ថា ក៏បានបញ្ជាក់បន្ថែមផងដែរថា ប្រសិនណាបើបងប្អូននៅមានចង្ងល់ អាចមកសាកសួរ ព័ត៌មានបន្ថែមទៀតពីលោកបាននៅក្នុងម៉ោងធ្វើការ ។
ជាចុងក្រោយលោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក នៅតែរងចាំបងប្អូនទាំងអស់មកទទួលគោលនយោបាយពីរាជរដ្ឋាភិបាល ដដែល ដោយមិនប្រកាន់និន្នាការនយោបាយបក្សណាមួយឡើយ និង ត្រូវតែរួមគ្នាដោះស្រាយតាមសន្តិវិធី ដើម្បីអោយបងប្អូនមានទីលំនៅមួយយ៉ាងពិតប្រាកដ ច្បាស់លាស់ ទៅតាមបទដ្ឋានគតិយុត្ត។
ចំពោះការជួញដូរដីរដ្ឋ ដែលគ្មានឯកសារ ស្របតាមផ្លូវច្បាប់ ពិសេស បុគ្គល ដែលបានរុករាន ទន្ទ្រាន វាទី យកដីរបស់រដ្ឋ ធ្វើជាអាជីវកម្ម លោក ក៏កំពុងតែកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការផងដែរ។ពីព្រោះការទិញដូរដីទាំងអស់ គ្មានទំហំច្បាស់លាស់ បុគ្គលច្បាស់លាស់ នោះទេ៕