ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

រថយន្តធុនធំ២គ្រឿង បុកគ្នានៅផ្លូវបំបែកបណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកំពត ៖ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះបានកើតឡើងរវាង​រថយន្ត​ក្រុមហ៊ុន​ដឹក​ធ្យូងថ្ម​​ និង​រថយន្ត​ដឹក​ទំនិញ​បាន​បុក​គ្នា ​ទាំង​កណ្ដាលថ្ងៃត្រង់​ថ្ងៃ​ទី​8​ ខែ​មិ​នា​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​31​ ពី​ផ្លូវបំបែក​គូស​ មក​កាន់​ស្រុក​កំពង់ត្រាច​ ត្រង់​ចំណុច​ផ្លូវ​​កោង ​ស្ថិត​ក្នុងភូមិ​ដើម​ពោធិ​ ឃុំ​អង្គ​សូរ​ភី ​ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ។

ភាគី​ខាង​រថយន្ត​​ក្រុម​​ហ៊ុនដឹកធ្យូងថ្ម ពណ៌លឿង អ្នកបើកបរ​មិនស្គាល់​អត្ត​សញ្ញាណ បានរត់គេចខ្លួន​បាត់ ។

ចំណែក​​ភាគី​​ខាង​រថយន្តដឹកទំនិញ​​ ពណ៌ស អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ បាន​រង​របួសធ្ងន់​ ។​

តាម​ការ​អោយ​ដឹង​ពី​លោក​ទុំ​ ទិ​ត្យ​ ប្រធាន​ផ្នែក​ន​គរ​បាល​ចរាចរ​ណ៍ស្រុក​កំពង់ត្រាច​បាន​ឱ្យ​​ដឹង​ថា​ ​មុន​ពេលកើតហេតុ រថយន្ត​មួយ​គ្រឿង​ជារបស់​ក្រុមហ៊ុន​ឯកជន​មួយ​ដឹកធ្យូងថ្ម​​ចូល​រោងចក្រ​ផលិតស៊ី​ម៉​ង់​ត៍​​ធ្វើដំណើរ​​មក​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង​ ចំណែក​​រថយន្ត​មួយគ្រឿង​ទៀត​ជា​រថយន្ត​​ដឹក​​អី​​វ៉ា​ន់​ទៅលក់នៅព្រែក​ចាក​ ធ្វើដំណើរ​មក​ពី​ជើង​ទៅ​ទិស​ខាងត្បូង​ លុះមកដល់​ចំណុចកើតហេតុ​ខាងលើ​ដែល​ជា​​ផ្លូវ​កោង ក៏បុកគ្នា​យ៉ាង​ពេញទំហឹងតែម្តង ​។

តាម​ប្រភព​​ខាងលើ​បាន​អោយ​ដឹង​បន្ត​ថា​ ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ បណ្តាល​ឱ្យ​រថយន្ត​​​ដឹកទំនិញ​​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​អ្នកបើកបរ​រង​របួស​បាក់ជើង​ម្ខាង​ ត្រូវបាន​គេបញ្ជូនទៅសង្គ្រោះនៅ​មន្ទីរពេទ្យ ។ ​ចំណែក​រថយន្ត​ដឹក​ធ្យូង​ថ្ម​​បាន​បែក​កង់​ខាងស្ដាំ​ចំនួន​3​គ្រាប់​ រីឯ​អ្នកបើកបរ​បានរត់គេចខ្លួន​បាត់​។

ក្រោយពេលកើតហេតុ នគរបាល​បាន​ប្រមូល​បំណែក​រថយន្ត​ និង​វាស់វែង​​នៅកន្លែងកើតហេតុ រួច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​ ដើម្បីរង់ចាំធ្វើការ​ដោះស្រាយគ្នា​នៅពេលក្រោយទៀត​ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!