ខណ្ឌមានជ័យ៖ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ស្តីអំពីផលប៉ះពាល់នៃការលិចលង់ផ្ទះសំបែង របស់បងប្អូនប្រជាពលរដ្ឋ។
នាព្រឹកថ្ងៃពុធ ទី២៩ ខែឧសភាឆ្នាំ២០២៤លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ព្រមទាំងមន្ត្រីជំនាញខាងសារធារណៈការ អញ្ជើញចុះត្រួតពិនិត្យ មើលការប្រព័ន្ធលូ ថ្មីៗ ដែលស្ថិតក្នុងសង្កាត់ បឹងទំពុន១ នឹងសង្កាត់បឹងទំពុន២ មានទាំងលូប្រភេទ ខ្នាត ធំ2m×3m និងខ្នាតតូច1.5m×2m ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង ធ្វើឲ្យលិចលង់ដល់ផ្ទះសំបែង របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ ដែលមានចំនួនរហូតដល់៣ខ្សែ សរុបប្រវែងជាង 2000m។
សុំគូសបញ្ជាក់ផងដែរថា.នៅតំបន់ខាងលើអស់រយះពេលជាង៤០ឆ្នាំកន្លងមក បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ មានការជួបផលលំបាកជាខ្លាំងរាល់ពេលដែល រដូវវស្សា ឈានចូលមកដល់ម្តងៗ.ពីព្រោះថានៅតំបន់នោះ ជាតំបន់ទាប ឆាប់រហ័សនិងងាយលិចលង់ណាស់ គ្រប់ប្រព័ន្ធលូបង្ហូរទឹក ទាំងអស់ស្ទះលិចគ្រប់ទីកន្លែង និងមានរយៈពេលយូរ ទំរាំនិងបានស្រកទៅវិញ។
ជាចុងក្រោយ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ នៅក្នុងតំបន់ខាងលើ ក៏ដូចជា មូលដ្ឋានសង្កាត់ដទៃទៀត សុំមេត្តាចូលរួមសហការណ៍ ជាមួយនឹង អាជ្ញាធររបស់លោក និងសុំជួយថែរក្សាសមិទ្ធផលថ្មីនេះ ដើម្បីជាប្រយោជន៍ដល់បងប្អូនយើងទាំងអស់គ្នា នៅក្នុងមូលដ្ឋានបានប្រើប្រាស់ បានគង់វង្ស យូរអង្វែង៕