អស់រយះពេលជាច្រើនឆ្នាំហើយ ដែលបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទឹកដីខណ្ឌកំបូល ជួបប្រទះការលំបាក ក្នុងពេលដែលរដូវវស្សាចូលមកដល់ ធ្វើឲ្យមានការលិចលង់ផ្ទះសំបែង របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រព័ន្ធលូ ផ្លូវ បានរងការខូចខាតជាបន្តបន្ទាប់
ខណ្ឌកំបូល៖ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ស្តីអំពីផលប៉ះពាល់នៃការលិចលង់ផ្ទះសំបែង របស់បងប្អូនប្រជាពលរដ្ឋទូទាំងរាជធានី
នាព្រឹកថ្ងៃសៅរ៍ ទី០១ខែមិថុនា ឆ្នាំ២០២៤លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ព្រមទាំងមន្ត្រីជំនាញខាងសារធារណៈការ មន្ត្រីភូមិបាលខណ្ឌ អញ្ជើញចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ មើលការកាយស្តារប្រលាយទឹក និងត្រៀម រៀបចំដាក់ប្រព័ន្ធលូ ថ្មី ដែលស្ថិត ក្នុងភូមិថ្លាំង ភូមិកុលប្រស្នា សង្កាត់ស្នោរ មានចំនួន ២ ទីតាំង ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង ធ្វើឲ្យលិចលង់ដល់ផ្ទះសំបែង របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ ដែលមានចំនួនរហូតប្រវែងជាង 1000m។
សុំគូសបញ្ជាក់ផងដែរថា.នៅតំបន់ខាងលើអស់រយះពេលជាច្រើនឆ្នាំកន្លងមក បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ មានការជួបផលលំបាកជាខ្លាំងរាល់ពេលដែល រដូវវស្សា ឈានចូលមកដល់ម្តងៗ.ពីព្រោះថានៅតំបន់នោះ ជាតំបន់ទាប ឆាប់រហ័សនិងងាយលិចលង់ណាស់ គ្រប់ប្រព័ន្ធលូបង្ហូរទឹក៧ ទាំងអស់ស្ទះលិចគ្រប់ទីកន្លែង និងមានរយៈពេលយូរ ទំរាំនិងបានស្រកទៅវិញ។
ជាចុងក្រោយ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌ កំបូល លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ នៅក្នុងតំបន់ខាងលើ ក៏ដូចជា មូលដ្ឋានសង្កាត់ដទៃទៀត សុំមេត្តាចូលរួមសហការណ៍ ជាមួយនឹង អាជ្ញាធររបស់លោក និងសុំជួយថែរក្សាសមិទ្ធផលថ្មីនេះ ដើម្បីជាប្រយោជន៍ដល់បងប្អូនយើងទាំងអស់គ្នា នៅក្នុងមូលដ្ឋានបានប្រើប្រាស់ បានគង់វង្ស យូរអង្វែង។