ទាន់ហេតុការណ៍
នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ=>ព្រលឹមឡើងព្រួតវាយគ្នា យ៉ាងក្លាហានគ្មានសំចៃដៃ មិនបានកន្លះថ្ងៃ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន១១នាក់ បញ្ជូនទៅតុលាការ!=>លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង=>ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែង ក្នុងស្រុកដងទង់ ខេត្តកំពត បើកលេងយ៉ាងរលូន មិនរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋាន..?=>ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋខណ្ឌដង្កោ ដើម្បីស្វែងរកផលប្រយោជន៍រួម!=>ឧបនាយករដ្ឋមន្ដ្រី ស សុខា ដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈចិន=>តេីលោក​ គ្រី​ ជា​ មានអំណាចធំប៉ុណ្ណា ហ៊ានដាក់គ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋ មន្ត្រីអាជ្ញាធរ​ នឹងជំនាញ​ ស្រុកស្ទោង​ មិនហ៊ានបង្ក្រាប..?=>អភិបាលខេត្តបាត់ដំបង បញ្ជាអាជ្ញាធរក្រុង ស្រុក កម្លាំងសមត្ថកិច្ចទប់ស្កាត់គ្រប់បទល្មើសឆ្លងដែនខុសច្បាប់ និងបង្រ្កាបល្បែងស៊ីសង ក្មេងទំនើងនៅមូលដ្ឋាន=>ក្រុមការងារ អាវុធហត្ថខណ្ឌ៧មករា នាំយកអំណោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចុះសួរសុខទុក្ខគ្រួសារលោកមេបញ្ជាការរងខណ្ឌ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ខណៈពេលធ្វើដំណើរទៅមើលម្ដាយដែលកំពុងសង្គ្រោះបន្ទាន់!=>កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ០៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី លួចម៉ូតូ និងគាស់ផ្ទះ យ៉ាងសកម្មក្នុងខេត្តសៀមរាប!
0

នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៥៨០នាក់ ត្រូវបានប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិថ្មី!

នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៥៨០នាក់ ត្រូវបានប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិថ្មី!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ដោយបានទទួលការអនុញ្ញាត ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និង បំពាក់ឋានន្តរសក្តិ ជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៥៨០នាក់ ដោយក្នុងនោះរួមមាន៖
– ថ្នាក់អនុសេនីយ៍ឯក ចំនួន ០៦នាក់
– ថ្នាក់អនុសេនីយ៍ទោ ចំនួន ១៦០នាក់
– ថ្នាក់អនុសេនីយ៍ត្រី ចំនួន ០២នាក់
– ថ្នាក់នាយចំណង់ ចំនួន ២៣៣នាក់
– ថ្នាក់ព្រឹន្ទបាលឯក ចំនួន ១២នាក់
– ថ្នាក់ព្រឹន្ទបាលទោ០១ និងថ្នាក់នាយឯក ០៣នាក់ ។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ជូនចំពោះ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានមុខតំណែង និងឋានន្តរសក្តិថ្មីនាពេលនេះ ព្រមទាំងបានណែនាំឲ្យកងកម្លាំងទាំងអស់ សូមបន្តអនុវត្តភារកិច្ច និងបទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ ពង្រឹងការងារសន្តិសុខសង្គមជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងរួមគ្នាទប់ស្កាត់បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទបានកាន់តែប្រសើរ ជាពិសេស ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឹងម៉ាត់នូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាតការជួញដូរគ្រឿងញៀន និងក្មេងទំនើង ជាអត្ថិភាពទី១ដែលត្រូវអនុវត្តន៍ ត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយ ឬហេតុការណ៍ផ្សេងៗដែលកើតមានឡើង និងត្រូវ រឹតបន្តឹង ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម៕ ­

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com