ទាន់ហេតុការណ៍
នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ=>ព្រលឹមឡើងព្រួតវាយគ្នា យ៉ាងក្លាហានគ្មានសំចៃដៃ មិនបានកន្លះថ្ងៃ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន១១នាក់ បញ្ជូនទៅតុលាការ!=>លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង=>ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែង ក្នុងស្រុកដងទង់ ខេត្តកំពត បើកលេងយ៉ាងរលូន មិនរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋាន..?=>ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋខណ្ឌដង្កោ ដើម្បីស្វែងរកផលប្រយោជន៍រួម!=>ឧបនាយករដ្ឋមន្ដ្រី ស សុខា ដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈចិន=>តេីលោក​ គ្រី​ ជា​ មានអំណាចធំប៉ុណ្ណា ហ៊ានដាក់គ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋ មន្ត្រីអាជ្ញាធរ​ នឹងជំនាញ​ ស្រុកស្ទោង​ មិនហ៊ានបង្ក្រាប..?=>អភិបាលខេត្តបាត់ដំបង បញ្ជាអាជ្ញាធរក្រុង ស្រុក កម្លាំងសមត្ថកិច្ចទប់ស្កាត់គ្រប់បទល្មើសឆ្លងដែនខុសច្បាប់ និងបង្រ្កាបល្បែងស៊ីសង ក្មេងទំនើងនៅមូលដ្ឋាន=>ក្រុមការងារ អាវុធហត្ថខណ្ឌ៧មករា នាំយកអំណោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចុះសួរសុខទុក្ខគ្រួសារលោកមេបញ្ជាការរងខណ្ឌ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ខណៈពេលធ្វើដំណើរទៅមើលម្ដាយដែលកំពុងសង្គ្រោះបន្ទាន់!=>កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ០៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី លួចម៉ូតូ និងគាស់ផ្ទះ យ៉ាងសកម្មក្នុងខេត្តសៀមរាប!
0

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជីញជាអធិបតី ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៤ ដែលមានចំនួន២១រូប ដោយមានការអញ្ជីញចូលរួមពីសំណាក់ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្តក្រចេះ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជីញជាអធិបតី ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៤ ដែលមានចំនួន២១រូប ដោយមានការអញ្ជីញចូលរួមពីសំណាក់ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្តក្រចេះ។

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខត្តក្រចេះ៖ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រាផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាខេត្តក្រចេះអាណត្តិទី៤ ខិតខំបំពេញការងារដឹកនាំខេត្តក្រចេះ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍអោយមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

សមាជិក្រុមប្រឹក្សាខេត្តក្រចេះអាណត្តិទី៤ ចំនួន ២១ រូបត្រូវបានប្រកាសសុពលភាពចូលបំពេញការងារនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ តំណាងក្រសួងមហាផ្ទៃ សមាជិកសមាជិកក្រុមការងាររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណៈអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញជុំវិញខេត្ត។ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាខេត្តទាំង ២១ រូបក្នុងនោះ សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សប្រជាជនកម្ពុជាមានចំនួន ១៨ រូប និង ៣ រូបមកពីគណបក្សឆន្ទៈខ្មែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា សមាជិក សមាជិកា ក្រុមប្រឹក្សាដែលជាប់ឆ្នោត ទោះបីជាមានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ក៏ប៉ុន្តែតាមគោលការណ៍ច្បាប់រៀបចំអង្គការបានកំណត់ថា ក្រុមប្រឹក្សាជាតំណាងឱ្យប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងមូល។ លើសពីនេះ ទោះបីជាក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក៏ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខ័ណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហេតុនេះ ក្នុងការអនុវត្តការងារ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ទោះបីជាក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក៏ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខ័ណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានធ្វើការគូសបញ្ជាក់ថា ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ដែលមានគោលបំណងក្នុងការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន, ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិអំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរអោយទៅរដ្ឋបាលក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា កិច្ចការជា អាទិភាពបន្ដសម្រាប់ក្រុមប្រឹក្សាអាណត្តិទី៤ គឺការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល,ការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា,ការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ព្រមជាមួយគ្នានេះ ស្នូលនៃយុទ្ធសាស្រ្ត បញ្ចកោណ គឺផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំដើម្បីធានានិរន្តភាព តួនាទី ដំណើរការរដ្ឋបាលសាធារណៈដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ ព្រមជាមួយ នឹងការកសាងជាតិ និងការពង្រឹង នីតិរដ្ឋសំដៅដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។

ជាមួយគ្នានេះដែរ ក៏ត្រូវបន្តអនុវត្តន៍កិច្ចការងារ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឆ្លើយតបឱ្យបានចំគោលដៅ និងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។ ទន្ទឹមនេះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ទោះបីជា ក្រុមប្រឹក្សាមិនមានតួនាទី និងការទទួលខុសត្រូវផ្ទាល់លើការដឹកនាំគ្រប់គ្រង ចាត់ចែងការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក៏ដោយ ក៏ក្រុមប្រឹក្សាមានភារកិច្ចតាមដាន ត្រួតពិនិត្យការអនុវត្តសកម្មភាពរបស់រដ្ឋបាលរាជធានី ខេត្ត ដើម្បីជំរុញក្នុងការធានាអោយមានសន្តិសុខ ស្ថេរភាព និងសណ្តាប់ធ្នាប់ល្អ។

ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ឯកឧត្តម ប្រធានក្រុមការងារបានបញ្ជាក់ថា គឺចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានធ្វើរបាយការណ៍ជម្រាបជូនដោយបានបង្ហាញឱ្យឃើញថា ក្រុមប្រឹក្សាអាណត្តិទី៣ គណៈអភិបាលខេត្តក្រចេះ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្ត បាន រួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តក្រចេះ ឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាតកាចសាហាវកូវីដ-១៩ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមការពារ និងថែរក្សាសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៦ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ឱ្យប្រព្រឹត្តទៅប្រកប ដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសសន្ដិភាព សន្ដិសុខសណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរដោយគ្មានអំពើហិង្សា និងការគំរាម កំហែងកើតឡើងឡើយ ស្របតាមច្បាប់ បោះឆ្នោត និងបទបញ្ជា នីតិវិធីនៃការបោះឆ្នោត។

តាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៃព្រះរាជាណចក្រកម្ពុជា ត្រាស់បង្គាប់ទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៤ មានចំនួន ២១រូប ដោយក្នុងនោះ ឯកឧត្តម ហឿ សុីយ៉ែម ជាប្រធានក្រុមប្រឹក្សាខេត្តក្រចេះ។ ផ្អែកតាមលទ្ធផលជាផ្លូវការ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានចំនួនសរុប ៤ ២០០រូប ក្នុងនោះក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន ៥៥៩រូប និងក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ មានចំនួន ៣៦៤១រូប។
ដោយឡែក សម្រាប់រដ្ឋបាលខេត្តក្រចេះ មានចំនួនក្រុមប្រឹក្សាចំនួន ២១រូប៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com