ខេត្តកំពង់ធំ៖បើយោងទៅតាមក្រុមការងារទីបញ្ជាការស្រាល ស្រុកតាំងគោក ប្រចាំកោះរះ សូមគោរពជូន ឯកឧត្តមអភិបាលខេត្តកំពង់ធំ មានខ្លឹមសារដូចតទៅ៖«សូមគោរពរាយការណ៍ជូនអំពីសកម្មភាព ក្រុមការងារបានចុះល្បាតដែលមានសកម្មភាពដូច
ខាងក្រោម÷
ថ្ងៃទី 12 ខែមិថុនា ឆ្នាំ 2024 វេលាម៉ោង9:30 នាទីក្រុមការងារស្រុកតាំងគោកបានដើរល្បាតប្រទះឃើញបទល្មើសព្យួរដី នៅតំបន់ 3 ដែលមិនបានកាត់ឆ្វៀលជូននៅក្នុងតំបន់តាចេត ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រឡៅយាម ការ(48p4875571359114)
1.វត្ថុតាងនិងមនុស្សមានដូចខាងក្រោម
2.ត្រាក់ទ័រពណ៌ក្រហមម៉ាកKUBOTA M6040
3.ផ្ទៃដីដែលបានព្យួរ 9 ហត្ថ3អា
4.ដើមខ្ទមចំនួន 45 ដើម
ចំពោះមនុស្សនិងត្រាក់ទ័រខាងលើក្រុមការងារបាន ប្រគល់ជូនលោក កែវ សុឃឿន មន្ត្រីជលផលស្រុក បារាយណ៍ ប្រចាំស្រុកតាំងគោកចាត់ការបន្ត។ សូមឯកឧត្តមអភិបាលខេត្ត មេត្តាគោរពជូនជ្រាប ជារបាយការណ៍ដោយគោរពដ៏ខ្ពង់ខ្ពស់ ទីបញ្ជាការ ស្រាលស្រុកតាងគោកប្រចាំកោះរះ។»
ក្រោយពីកម្លាំងចម្រុះរបស់ទីបញ្ជាការស្រាលឃាត់ខ្លួននិងចាប់យកត្រាក់ទរ័ បញ្ជូនទៅជំនាញជលផលចាត់ការបន្តហើយស្រាប់តែមានប្រភពព័ត៌មាន ពីមន្ត្រីនៅសាលាស្រុកតាំងគោកក៏ដូចជាប្រជាពលរដ្ឋ ក្នុងមូលដ្ធានបាន ប្រាប់មកអ្នកសារព័ត៌មានយើងថាដីដែលកម្លាំងចម្រុះចុះឃាត់ខ្លួន អ្នកភ្ជួរនឹងឈូសឆាយនោះគឺជាដីរបស់លោកសន តាល អធិការស្រុកតាំងគោកតែម្ដង ដោយប្រជាពលរដ្ឋបាននិយាយតៗគ្នាថា បើសិនអ្នកគ្មានបុណ្យស័ក្តិ លុយអំណាចទេនោះ មិនអាចហ៊ានយកគ្រឿងចក្រទៅធ្វើការឈូសឆាយដីក្រៅតំបន់ កាត់ឆ្វៀលបានទេ ហើយបានរិះគន់ចំៗពេញៗមាត់ថាលោកសន តាល អធិការស្រុកតាំងគោក ពិតជាថ្លើមធំមែន ហ៊ានបំពាននិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលកំពុង តែមានចំណាត់ការយ៉ាងក្ដៅគគុក ទៅលើជនណាដែលរុករានទន្ទ្រាន យកដីរដ្ឋមកធ្វើជាកម្មសិទ្ធិ ទូទាំងប្រទេស ប៉ុន្តែលោកសន តាល បែរជាហ៊ានបញ្ជាឲ្យគេយកគ្រឿងចក្រ ទៅភ្ជួរដីខ្លួនដែលជាតំបន់ហាមឃាត់ទៅវិញ។
ក្នុងនេះដែរប្រជាពលរដ្ឋបានស្នើសុំដល់ប្រធានគណៈកម្មាធិការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បើកការស៊ើបអង្កេតវែករកមុខជនខិលខូចមកផ្ដន្ទាទោស តាមផ្លូវច្បាប់ដើម្បីកុំឲ្យជនដទៃទៀត ដែលមានលុយមានអំណាចធ្វើសកម្មភាពរំលោភបំពានយកដីរដ្ឋបែបអាណាធិបតេយ្យយ៉ាងដូច្នេះ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ អ្នកសារព័ត៌មានយើង បានសុំសេចក្តីបំភ្លឺ ពីសណាក់ លោក សន តាល អធិការស្រុកតាំងគោក ពាក់ពន្ធ័ករណីដីដែលប្រជាពលរដ្ឋធ្វើការរិះគន់ខាងលើ តាមរយៈតេឡេក្រាម ចូលមើលហើយ តែមិនមានការឆ្លើយតបននឹងបានទំនាក់ទំនង ម្ចាស់ត្រាក់ទរ័តាមរយៈលេខទូរស័ព្ទ 015257755 តែទំនាក់ទំនងមិនបាន៕
អ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងនឹងជាព្រាបនាំសារ ពីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំទទួលការស្រាយបំភ្លឺពីសាម៉ីខ្លួននឹងគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ។