ខណ្ឌបឹងកេងកង៖
ថ្ងៃសុក្រទី១៤ខែមិថុនាឆ្នាំ២០២៤គ្រាន់តែឮដំណឹងភ្លាម ចុះភ្លែត មិនបណ្តែតបណ្តោយអោយមានបទល្មើនានា កើតមានឡើយ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ស្តីអំពីការទប់ស្កាត់ រាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន កម្លាំងចម្រុះនៃរដ្ឋបាលខណ្ឌបឹងកេងកង បានចុះស្រាវជ្រាវទីតាំង មួយកន្លែងដែលស្ថិតតាមបណ្តោយផ្លូវលេខ១១៣ ភូមិ៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង បន្ទាប់ពីបានលិចឮដំណឹងថា មានលួចលាក់បង្កប់លេងល្បែងស៊ីសង។ ក្រោយពីបានចុះត្រួតពិនិត្យនៅទីតាំងខាងលើ នោះផ្ទាល់ ចប់សប់គ្រប់គឺពុំឃើញមានការលួចលាក់បង្កប់លេងល្បែងស៊ីសង នោះឡើយ។អជ្ញាធរមូលដ្ឋានក៏បានធ្វើ កំណត់ហេតុ កិច្ចសន្យា ដល់ម្ចាស់ផ្ទះខាងលើ ។
ជាចុងក្រោយ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់លោក ក៏ដូចជាបងប្អូនសារព័ត៌មាន ទាំងអស់ សុំរាយការណ៍មកជូនលោក ឬក៏មកកាន់រដ្ឋបាលខណ្ឌរបស់លោក រាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ក្រុមក្មេងទំនើង ។ល។ ដើម្បីអោយលោកមានវិធានការចុះបង្ក្រាប អោយបានទាន់ពេលវេលានិងឆាប់រហ័ស។