ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ក្រោយពីលែងជឿ នៅការញ៉ុះញ៉ង់ តវ៉ាប្រឆាំងនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជា សាលារាជធានីភ្នំពេញ លើការរកដំណោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ដែលហៅថាសំណង់មិនរៀបរយ

ក្រោយពីលែងជឿ នៅការញ៉ុះញ៉ង់ តវ៉ាប្រឆាំងនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជា សាលារាជធានីភ្នំពេញ លើការរកដំណោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ដែលហៅថាសំណង់មិនរៀបរយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខណ្ឌព្រែកព្នៅ៖នាព្រឹកថ្ងៃអាទិត្យទី16ខែមិថុនាឆ្នាំ២០២៤

ដោយមានការណែនាំពី លោកធឹម សំអាន អភិបាលខណ្ឌនៃគណ:អភិបាលព្រែកព្នៅ លោក បានចាត់តាំង លោក នួន ប៊ុន ចៅសង្កាត់រងទី១ សង្កាត់សំរោង លោក ស្រេង វណ្ណៈ និងលោក សុខ បាន ដឹកនាំក្រុមការងារបានចុះមកជួយរុះរើផ្ទះនៅផ្លូវ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ចំនួន២ផ្ទះ គឺ ផ្ទះលេខ52 របស់ឈ្មោះ សឿន ស្រីសុទ្ឋ និងផ្ទះលេខ 56 របស់ឈ្មោះ ហេង ស្រីលាប ដែលយល់ព្រមស្ម័គ្រចិត្តព្រមទទួលយកនូវគោលនយោបាយជាមួយអាជ្ញាធរ  ដោយទទួលបាន ផ្ទះថ្ម១ល្វែង ទំហំ4.5m×18m ព្រមទាំងទឹកប្រាក់10.000$ មានប័ណ្ណកម្មសិទ្ធប្រើប្រាស់ អចលនវត្ថុ ស្របច្បាប់។

សុំគូសបញ្ជាក់ផងដែរថា កន្លងមកអជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ លោកតែងតែអំពាវនាវហើយ អំពាវនាវទៀត ដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅសេសសល់ប្រមាណ ជិត30% .សុំអោយបងប្អូនប្រជាពលរដ្ឋ ឆាប់រួសរាន់មកទទួលគោលនយោបាយដែលរាជរដ្ឋាភិបាល ក៏ដូចជា សាលារាជធានីភ្នំពេញ លោកបានរៀបចំទុកជូន ពីព្រោះបើថ្ងៃណាមួយផុត ឱសានវាទ ហើយ គឺបងប្អូន មានការខាតបង់ជាច្រើន ។ហើយលោកក៏សុំអោយឈប់ជឿ លើការញ៉ុះញ៉ង់ របស់ ជនមួយក្តាប់តូច ព្យាយាមតវ៉ាប្រឆាំង ត ទៅទៀត ។ដោយសង្ឃឹមថា និងបានច្រើនជាងនេះបន្តទៀត គឺ មិនអាចទៅរួចនោះទេ។

ជាចុងក្រោយ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកនៅតែរងចាំទទួលស្វាគមន៍ បើកទ្វារ ចំហរ ជានិច្ចនៅក្នុងការ មករកដំណោះស្រាយ ជូនបងប្អូន និងជាពិសេស លោកបានស្នើសុំដល់ប្រព័ន្ធផ្សព្វផ្សាយនានា ដែលមានចង្ងល់នានា សុំអញ្ជើញ មកសំភាសន៍ជួបជាមួយលោក ផ្ទាល់ នៅក្នុងសាលាខណ្ឌព្រែកព្នៅ ផ្ទាល់តែម្តង។ ចំពោះការcall និយាយតាមទូរស័ព្ទ លោក សុំអធ្យាស្រ័យ មិនអាចផ្តល់ពត៌មានជូនបានទេ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!