ខណ្ឌព្រែកព្នៅ៖នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការយកចិត្តទុកដាក់ ពីលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ
លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក ជំទាវ មុំ ចាន់ដានី ប្រធានក្រុមការងារចុះជួយសង្កាត់គោករកាបានចាត់អោយ លោក ស្រេង វណ្ណៈ សមាជិកក្រុមប្រឹក្សាខណ្ឌនិងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់គោករកា សហការណ៍ ជាមួយលោក សន ស៊ិន ចៅសង្កាត់គោករកា លោក អៀន ប៊ុនថាច ចៅសង្កាត់រងទី១ ស្មៀន ក្រុមប្រឹក្សាសង្កាត់ មេភូមិ យកគ្រឿងចក្រ និងថ្ម ដើម្បីឈូសឆាយ លុបបំបាត់ រាល់គ្រលុក សំបុកមាន់ នានា តាមបណ្ដោយផ្លូវ ដែលចាប់ពី ភូមិស្វាយចេក ភូមិកប់ស្រូវតូច ដែលកំពុងតែបង្កផលលំបាកដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវនោះ ជាបណ្តោះអាសន្នរង់ចាំមន្រី្តជំនាញចុះសិក្សាវាយតំលៃលើការជួសជុលទៅតាមមូលនីធិអភិវឌ្ឍន៏ឃុំ-សង្កាត់។
ជាចុងក្រោយ លោកស្រេង វណ្ណៈ និងលោក សន ស៊ិន ក៏ឲ្យបងៗប្រជាការពារ ដើរត្រួតពិនិត្យមើល គ្រប់បណ្តាផ្លូវ ផ្សេងៗទៀត ក៏ដូចជា ប្រព័ន្ធលូ អោយបានសប់គ្រប់ នៅក្នុងមូលដ្ឋាននៃសង្កាត់គោករកា និងសុំរាយការណ៍ ដើម្បីបានចុះជួយ បានឆាប់រហ័សនិងទាន់ពេលពេលវេលា៕