ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ Al Forum បើកសិក្ខាសាលាស្តីពី ស្ថានភាពសន្តិសុខសាយប័រនៅកម្ពុជា!

អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ Al Forum បើកសិក្ខាសាលាស្តីពី ស្ថានភាពសន្តិសុខសាយប័រនៅកម្ពុជា!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំបើកសិក្ខាសាលាស្តីពី ស្ថានភាពសន្តិសុខសាយប័រនៅកម្ពុជា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ឯកឧត្តម ឆែម សិរីវត្ថិ ប្រធាន Al Forum ដោយមានការចូលរួមពី មន្ត្រីជំនាញមកពីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ព្រមទាំង លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យជំនាញ លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម ឆែម សិរីវត្ថិ បានលើកឡើងថា ប្រព័ន្ធអ៊ិនធឺណេត បានក្លាយជាផ្នែកមួយយ៉ាងសំខាន់និងខ្វះពុំបាននៅក្នុងជីវិតនិងជីវភាពរស់នៅរបស់យើងទាំងអស់គ្នា ក៏ប៉ុន្តែក៏បាននាំមកនូវភាពងាយរងគ្រោះនិងបញ្ហាប្រឈមផងដែរសម្រាប់សង្គម ជាក់ស្តែងដូចជាឧក្រិដ្ឋកម្មប្រព័ន្ធអ៊ិនធឺណេត ល្បែងស៊ីសងអនឡាញ ឬការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម ដូច្នេះសន្តិសុខសាយប័រមិនមែនពាក់ព័ន្ធត្រឹមតែអំពីបច្ចេកវិទ្យាប៉ុណ្ណោះទេ ហើយក៏ពុំមែនគ្រាន់តែជាការទទួលខុសត្រូវរបស់អ្នកជំនាញITឬការអនុវត្តច្បាប់ប៉ុណ្ណោះទេ តែជាការទទួលខុសត្រូវរួមគ្នា។

­ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍-ព័ត៌មាន ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានធ្វើបទបង្ហាញស្តីពី ស្ថានភាពសន្តិសុខសាយប័រនៅកម្ពុជា ដែលរួមមានមូលដ្ឋានគ្រឹះនៃសន្តិសុខសាយប័រ សារៈសំខាន់នៃការការពារទិន្នន័យ/ព័ត៌មាន បញ្ហាប្រឈម ការបោកបញ្ឆោត បទល្មើសបច្ចេកវិទ្យា ដែលតែងតែកើតឡើងនៅកម្ពុជា និងវិធានការការពារប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យដែលកើតមានឡើងពីការប្រើប្រាស់បចេ្ចកវិទ្យាព័ត៌មាន។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមជាមួយគ្នាផងដែរ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីបង្កើតនិងលើកកម្ពស់គុណភាពការងារ សម្របខ្លួនកម្ពុជា ឲ្យដើរទាន់យុគសម័យ សកលភាវូបនីយកម្មបច្ចេកវិទ្យាឌីជីថល ទន្ទឹមនឹងនេះ យើងក៏ពិនិត្យឃើញថាបទល្មើសបច្ចេកវិទ្យា ជាច្រើន ក៏បាននិងកំពុងវាយលុកផងដែរ ដូច្នេះ សិក្ខាសាលាស្តីពី សុវត្ថិភាពសន្តិសុខសាយប័រនៅកម្ពុជា នាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ និងមានប្រយោជន៍ ខ្លាំងណាស់ ចំពោះកម្លាំងនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានអនុញ្ញាត ឲ្យក្រុមការងារបច្ចេកទេស នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ចូលរួមជាវាគ្មិន ក្នុងសិក្ខាសាលា ស្តីពីស្ថានភាពសន្តិសុខសាយប័រនៅកម្ពុជា ដែលធ្វើឲ្យ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលឱកាស ក្រេបយកចំណេះដឹងថ្មី ប្រកបដោយអត្ថប្រយោជន៍មួយនេះ ។

បន្ទាប់ពីកម្មវិធីបានបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំប្រតិភូទាំងអស់ដើរទស្សនា ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈ បរិក្ខា នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកបដោយភាពសិទ្ធស្នាលបំផុតផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!