ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឯកឧត្តមអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា

ឯកឧត្តមអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ថ្លែងនៅក្នុង ពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នៅសាលាខេត្តកណ្តាល នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ការប្រារព្ធទិវា នេះឡើង គឺដើម្បីធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវពលីកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន របស់យុទ្ធជន យុទ្ធនារី និងប្រជាជន ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិនៅគ្រប់ ដំណាក់កាល និងគ្រប់កាលៈទេសៈ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ការប្រារព្ធទិវានេះក៏ បានបង្ហាញអំពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់អតីតយុទ្ធជន របស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន តាមរយៈការអនុវត្តគោលនយោបាយជាតិ ចំពោះអតីតយុទ្ធជន និងការគិតគូរដោះស្រាយជីវភាព ទាំងសម្ភារៈ ថវិកា ជាបន្តបន្ទាប់ចំពោះអតីតយុទ្ធជន ដែលបានពលិកម្មប្រកបដោយស្មារតីស្នេហាជាតិនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ ។

ឯកឧត្តមអភិបាលខេត្ត បានប្រសាសន៏ថា អនុវត្តតាមសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាស ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ បានបង្ហាញថា ថ្នាក់ដឹកនាំសមាគមអតីត យុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ បាននិងកំពុងបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន និងគ្រួសារ សំដៅចូលរួមលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការដឹកនាំ និងជម្រុញសកម្មភាពការងារសមាគមអតីតយុទ្ធជនកម្ពុជា ឱ្យទទួលបានជោគជ័យ ជាពិសេស ដើម្បីលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ សក្តិសម នឹងគុណបំណាច់ដ៏ធំធេងរបស់អតីត យុទ្ធជន យុទ្ធនារី ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន ជាគំរូវីរភាពស្នេហាជាតិ ដ៏ឧត្តុង្គឧត្តម ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ដែលបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន អង្គការដៃគូអភិវឌ្ឍ សូមមេត្តាជួយផ្តល់ការគាំទ្រដល់សមាគមអតីតយុទ្ធជន កម្ពុជាខេត្តកណ្តាល ដើម្បីចូលរួមដោះស្រាយ ការលំបាករបស់បងប្អូនអតីតយុទ្ធជន ស្របតាមទស្សនៈថា ខ្មែរជាប្រទេសតូច តែមានបេះដូងធំទូលាយ ដែលជាប្រពៃណីរបស់ប្រជា ពលរដ្ឋខ្មែរ តែងតែមានទំនុកចិត្តជួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក ក្នុងឆ្លងសាមគ្គីជាតិ ជាពិសេសក្នុងគ្រប់ស្ថានភាពលំបាក។

លោក លី សុធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល បានឱ្យដឹងថា គិតត្រឹមខែឧសភាឆ្នាំ២០២៤នេះ សមាគមន៍អតីតយុទ្ធជនកម្ពុជាទូទាំងខេត្តកណ្ដាលសរុបមានចំនួន ២៧៣០នាក់ លើស្ថិតិសរុប ៥៥៦១នាក់ ក្នុងនោះនិវត្តន៍ជន ១០១៤នាក់ ជនបាត់បង់សមត្ថភាពការងារ ៣៤នាក់ ជនពិការ ៩២៤នាក់ គ្រួសារពលី ៦៩៩នាក់ គ្រួសារមរណៈ ៥៩នាក់។

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!