ខណ្ឌកំបូល៖នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននរបាលខណ្ឌកំបូល និងមន្ត្រីក្រោមឱវាទ បានធ្វេីការផ្សព្វផ្សាយពីបញ្ហាក្មេងទេីង គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋចំនួន ២០០០នាក់ និងការពារកម្មវិធីព្យាបាលជំងឺដោយឥតគិតថ្លៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតាជោ(TYDA) ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការនី ក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដោយផ្ដល់លេខទូរស័ព្ទរបស់លោកអធិការ និងលោកនាយប៉ុស្តិ៍ ដេីម្បីងាយស្រួលឱ្យប្រជាពលរដ្ឋទាក់ទងពេលមានបញ្ហា ឬចម្ងល់ផ្សេង និងពន្យល់ឱ្យយល់អត្ថប្រយោជន៍នៃសេវាសាធារណៈដូចជា សៀភៅស្នាក់នៅ សៀវភៅគ្រួសារអត្តសញ្ញាណប័ណ្ណ។ចំណែកបញ្ហាក្មេងទំនេីងសូមឱ្យប្រជាពលរដ្ឋដែលជាអាណាព្យាបាលសិស្សទំនាក់ទំនងជាមួយគ្រូតាមដានការសិក្សារបស់កូនៗ និងតាមដានរាល់សកម្មភាពត្រួតពិនិត្យកុំឱ្យប្រេីប្រាស់ដាវ កាំបិត ដែលបង្កឱ្យមានអំពេីហិង្សារ និងបង្ករបួស្នាម។
លោកអធិការក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទាក់ទងតាមទូរស័ព្ទផ្ទាល់ ផ្ញេីសារចូល ឬបញ្ចេញមតិ(Comment)ចូលPage រាយការណ៍ដោយសម្ងាត់ ក្នុងការរាយការណ៍ពីបញ្ហាគ្រឿងញៀន និងក្មេងទំនេីងផងដែរ ចំពោះសេវាសាធារណៈមានប្រជាពលរដ្ឋចំនួន ០៥រូប មានការស្នេីសុំធ្វេីអត្តសញ្ញណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ លោកអធិការបានយកលេខទូរស័ព្ទចាត់ចែងឱ្យលោកនាយប៉ុស្តិ៍ធ្វេីការជូនឱ្យទាន់ពេលវេលា ហេីយលោកអធិការក៏បានបញ្ជាក់ពីលទ្ធផលនៃការបង្ក្រាបក្មេងទំនេីងពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បង្ក្រាបបានចំនួន ០៩ករណី មនុស្សចំនួន ៣៧នាក់
ករណីទី១៖ លួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពេីហិង្សា(ប្រេីជេីងធាក់យកម៉ូតូ)
ករណីទី២៖ លួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពេីហិង្សា(ប្រេីដាវសាំម៉ូរៃកាប់ និងយកដុំថ្មគប់យកផ្លាកលេខម៉ូតូ)
ករណីទី៣៖ ហិង្សាដោយចេតនាមានស្ងានទម្ងន់ទោស(ប្រដាវកែច្នៃកាប់បណ្ដាលឱ្យរបួស)
ករណីទី៤៖ ហិង្សាដោយចេតនា
ករណីទី៥៖ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត
ករណីទី៦៖ ធ្វេីខូចខាតដោយចេតនា(ប្រេីកែវជប់ខ្យល់គប់កញ្ចក់ឡានឱ្យបែកប្រេះ)៕