ខណ្ឌព្រែកព្នៅ៖នាព្រឹកថ្ងៃចន្ទ ទី២៤ខែមិថុន ឆ្នាំ២០២៤ ក្រោមកិច្ចប្រឹងប្រែងដោះស្រាយ ពន្យល់ រាល់បញ្ហា របស់ ខិតខំ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌ ព្រែកព្នៅ ពីផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងកសាងអភិវឌ្ឍន៍របស់ប្រទេសជាតិ ដែលកំពុងតែនិងដំណើរការ កសាង ផ្លូវ45m តភ្ជាប់ពីមហាវិថីឈ្នះៗ កាត់មក តភ្ជាប់ ផ្លូវលេខ១៥១ និងគ្រោងសាងសង់ស្ពាន សំរាប់ឆ្លងកាត់។ណាមួយវិញទៀត រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ ក៏បានសេចក្តីជូនដំណឹង ក្នុងដោះស្រាយគោលនយោបាយ ជាមួយបងប្អូនអស់រយៈពេលជាច្រើនឆ្នាំច្រើនខែ រួចមកហើយដែរ.ដោយបងប្អូនដែលរស់នៅលើ ចិញ្ចើមផ្លូវ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ជាសំណង់មិនរៀបរយទាំងអស់ ត្រូវមកទទួលគោលនយោបាយ ដោយបានផ្ទះថ្ម 1ល្វែង ទំហំ1ល្វែង ទំហំ៤,៥m×១៨m ព្រមទាំងថវិកា 10.000$ (មួយម៉ឺនដុល្លារ)មានប្លង់កម្មសិទ្ធិប្រើប្រាស់ដោយស្របច្បាប់ផងដែរ។
ទោះបីជាមានបងប្អូនប្រជាពលរដ្ឋ ១ក្តាប់តូចដែលទាំងដឹងថា ខ្លួនឯងមក សុំអាស្រយ័ ទិញដូរតាមតែចិត្តគ្នាឯង លើដីចិញ្ចើមផ្លូវរបស់រដ្ឋ នៅតែខំតវ៉ា បង្កើតបាតុកម្ម និងបាតុភាព ក្រោមរូបភាព នៃការញ៉ុះញ៉ង់ របស់ លោកស្រី ស៊ាំ ដាវី (ដែលជាសកម្មជនរបស់គណបក្សភ្លើងទៀន) និង លោកស្រី គង់ តឿ ដោយសង្ឃឹមថានិងបានតំលៃខ្ពស់ជាងគោលនយោបាយរបស់រាជរដ្ឋាភិបាលដាក់ចេញមកនោះ។
សុំគូសបញ្ជាក់ផងដែរ កន្លងមកនរណា មិនល្បីល្បាញ ស្ត្រីជើងខ្លាំងលេខមួយ ប្រចាំតំបន់ផ្លូវ១៥១ បឹងតាមោក លោកស្រី ប្រាក់ សុភា ដែលជាជើងខ្លាំងមួយរូប ខាងតវ៉ាប្រឆាំងនិងគោលនយោបាយរបស់រដ្ឋាភិបាល តាំងពីដំបូងនោះ ព្រមទាំងផ្តល់កិច្ចសម្ភាសន៍ដល់អង្គការ ផ្សេងៗ មកផ្សព្វផ្សាយវាយប្រហាររាជរដ្ឋាភិបាល. ..ប៉ុន្តែឥលូវ លោកស្រី ក៏បានយល់ព្រមស្មគ្រ័ចិត្ត មកទទួលគោលនយោបាយ ពីរាជរដ្ឋាភិបាល ដែរ ក្រោយពីលោកស្រីបាន ស្តាប់ការណែនាំពន្យល់ របស់លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងបានពិនិត្យមើល ផែនទីផ្ទាល់នៃការអភិវឌ្ឍន៍របស់ប្រទេសជាតិ ក្នុងតំបន់ផ្លូវ១៥១ ឬហៅថា(ផ្លូវភ្នំបាសិទ្ធ) ថាតើការរស់នៅលើចិញ្ចើម របស់លោកស្រី ព្រមទាំងបងប្អូនទាំងអស់បានប៉ះពាល់កំរិតណា។
ជាចុងក្រោយនេះ ប្រហែលជាមិននៅសល់ ប៉ុន្មានថ្ងៃទៀតទេ ក្រោយពីរាជរដ្ឋាភិបាលបានសាងសង់ស្ពាន តភ្ជាប់ ផ្លូវ១៥១ ទៅ ផ្លូវមហាវិថីឈ្នះៗ រួច និងមានការរៀបចំ ពង្រីកផ្លូវ ថយចំនួន 20m បន្តទៀត ដាក់ប្រព័ន្ធលូ បង្គោលភ្លើង ។ល។ បន្ថែមទៀត។ ចំពោះបងប្អូនដែលនៅសេសសល់ ប្រម៉ាណជាង ២០% បើនៅតែស្តាប់តាមការតវ៉ា បោកប្រាស់ របស់លោកស្រី ស៊ាដាវី និងលោកស្រី គង់ តឿ នោះ បើមិនព្រមមកទទួលគោលនយោបាយទេ ថ្ងៃណាមួយ ផុតកំណត់ហើយ គឺបងប្អូននិងទទួលបានអ្វីទាំងអស់។ ហើយក៏ សុំអោយបងប្អូន ពិចារណាមើល លោកស្រីទាំងពីរ នឹង មានអ្វីជួយ បងប្អូនបានខ្លះ ក្រៅពីយករូបភាពបងប្អូនបង្កើតជា ឆុតឆាក នយោបាយផ្ទាល់ខ្លួន ដើម្បីវាយប្រហារ រាជរដ្ឋាភិបាល និងអជ្ញាធរមូលដ្ឋាន??ចុងក្រោយ រត់មករក អជ្ញាធរមូលដ្ឋានដដែលទេ!!!