ទាន់ហេតុការណ៍
នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ=>ព្រលឹមឡើងព្រួតវាយគ្នា យ៉ាងក្លាហានគ្មានសំចៃដៃ មិនបានកន្លះថ្ងៃ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន១១នាក់ បញ្ជូនទៅតុលាការ!=>លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង=>ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែង ក្នុងស្រុកដងទង់ ខេត្តកំពត បើកលេងយ៉ាងរលូន មិនរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋាន..?=>ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋខណ្ឌដង្កោ ដើម្បីស្វែងរកផលប្រយោជន៍រួម!=>ឧបនាយករដ្ឋមន្ដ្រី ស សុខា ដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈចិន=>តេីលោក​ គ្រី​ ជា​ មានអំណាចធំប៉ុណ្ណា ហ៊ានដាក់គ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋ មន្ត្រីអាជ្ញាធរ​ នឹងជំនាញ​ ស្រុកស្ទោង​ មិនហ៊ានបង្ក្រាប..?=>អភិបាលខេត្តបាត់ដំបង បញ្ជាអាជ្ញាធរក្រុង ស្រុក កម្លាំងសមត្ថកិច្ចទប់ស្កាត់គ្រប់បទល្មើសឆ្លងដែនខុសច្បាប់ និងបង្រ្កាបល្បែងស៊ីសង ក្មេងទំនើងនៅមូលដ្ឋាន=>ក្រុមការងារ អាវុធហត្ថខណ្ឌ៧មករា នាំយកអំណោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចុះសួរសុខទុក្ខគ្រួសារលោកមេបញ្ជាការរងខណ្ឌ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ខណៈពេលធ្វើដំណើរទៅមើលម្ដាយដែលកំពុងសង្គ្រោះបន្ទាន់!=>កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ០៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី លួចម៉ូតូ និងគាស់ផ្ទះ យ៉ាងសកម្មក្នុងខេត្តសៀមរាប!
0

អាវុធហត្ថរាជធានីភ្នំពេញ បន្តធ្វើការបង្ក្រាបក្រុមក្មេងទំនើង ដូចភ្លៀងរលឹម!

អាវុធហត្ថរាជធានីភ្នំពេញ បន្តធ្វើការបង្ក្រាបក្រុមក្មេងទំនើង ដូចភ្លៀងរលឹម!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រោមការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញនិងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាការក្តៅធ្វើការបង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឲ្យបានតឹងរឹងបំផុតដោយមិនមានការលើកលែង ជាក់ស្តែងបន្ទាប់ពី បានធ្វើការបង្ក្រាបក្រុមក្មេងទំនើងចំនួន៥៦នាក់នាយប់ថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៤ ដោយធ្វើការអប់រំនិងបញ្ជូនទៅតុលាការមួយចំនួនផងនោះ នៅថ្ងៃទី ២៣-២៤ ខែមិថុនា ឆ្នាំ២០២៤ មានក្មេងទំនើង ០៣ក្រុមផ្សេងទៀត សរុប ១៦នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញធ្វើការបង្ក្រាបបន្ថែម ក្នុងនោះរួមមាន ក្រុម DB (Date Boy) ចំនួន ០៨នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួននៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង ក្រុម DP (Doun Penh) ចំនួន០៤នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួននៅចំណុចភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងក្រុមសិស្សសាលា ចំនួន០៤នាក់ ដែលកំពុងប្រមូលផ្ដុំគ្នាជក់បារីអេឡិចត្រូនិច(វ៉េប) ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួន នៅចំណុចមាត់ព្រែករំដោះទឹក ភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានអំពាវនាវ ជាថ្មីម្តងទៀត សូមអាណាព្យាបាល ដែលធ្លាប់តែបណ្តោយឲ្យកូនក្លាយជាទំនើងទាំងអស់ សូមចូលរួមយកចិត្តទុកដាក់អប់រំកូន និងតាមដានកូន ឲ្យបានហ្មត់ចត់បំផុត រីឯក្មួយៗដែលបានចូលរួមក្នុងក្រុមក្មេងទំនើងកន្លងមក ឆាប់កែខ្លួនជាបន្ទាន់ ជាពិសេសក្មួយៗសិស្សានុសិស្ស ដែលកំពុងសិក្សា សូមប្រឹងប្រែងរៀនសូត្រ កុំទំនើងតាមគ្នា គេចម៉ោងរៀនទៅជួបជុំផឹកស្រា លេងល្បែង ជក់គ្រឿងញៀន ជក់កញ្ឆា ជក់បារី ជក់វ៉ែប ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍខួរក្បាល ប៉ះពាល់ដល់ការចងចាំ បង្កជាជំងឺថប់អារម្មណ៍ បំផ្លាញទ្រព្យសម្បត្តិនិងកិត្តិយសគ្រួសារ បំផ្លាញអនាគតខ្លួនឯង។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ សូមទំនាក់ទំនងកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទHotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញនឹងរក្សារការសម្ងាត់ជូន៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com