ទាន់ហេតុការណ៍
នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ=>ព្រលឹមឡើងព្រួតវាយគ្នា យ៉ាងក្លាហានគ្មានសំចៃដៃ មិនបានកន្លះថ្ងៃ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន១១នាក់ បញ្ជូនទៅតុលាការ!=>លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង=>ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែង ក្នុងស្រុកដងទង់ ខេត្តកំពត បើកលេងយ៉ាងរលូន មិនរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋាន..?=>ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋខណ្ឌដង្កោ ដើម្បីស្វែងរកផលប្រយោជន៍រួម!=>ឧបនាយករដ្ឋមន្ដ្រី ស សុខា ដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈចិន=>តេីលោក​ គ្រី​ ជា​ មានអំណាចធំប៉ុណ្ណា ហ៊ានដាក់គ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋ មន្ត្រីអាជ្ញាធរ​ នឹងជំនាញ​ ស្រុកស្ទោង​ មិនហ៊ានបង្ក្រាប..?=>អភិបាលខេត្តបាត់ដំបង បញ្ជាអាជ្ញាធរក្រុង ស្រុក កម្លាំងសមត្ថកិច្ចទប់ស្កាត់គ្រប់បទល្មើសឆ្លងដែនខុសច្បាប់ និងបង្រ្កាបល្បែងស៊ីសង ក្មេងទំនើងនៅមូលដ្ឋាន=>ក្រុមការងារ អាវុធហត្ថខណ្ឌ៧មករា នាំយកអំណោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចុះសួរសុខទុក្ខគ្រួសារលោកមេបញ្ជាការរងខណ្ឌ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ខណៈពេលធ្វើដំណើរទៅមើលម្ដាយដែលកំពុងសង្គ្រោះបន្ទាន់!=>កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ០៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី លួចម៉ូតូ និងគាស់ផ្ទះ យ៉ាងសកម្មក្នុងខេត្តសៀមរាប!
0

អធិការដ្ឋាននគរបាលខណ្ឌកំបូល​ បានរៀបចំបេីកវគ្គបណ្ដុះបណ្ដាលស្ដីពី​ តួនាទី​ ភារកិច្ច​ សិទ្ធិ​ និងរបៀបរបបនៃការចងក្រងប្រជាការពារនៅតាមសង្កាត់​ ក្រោមអធិបតីភាព​ លោក​ ឃឹម​ ស៊ុន​សូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល ដោយមានការចូលរួមចំនួន៦៤៩នាក់…

អធិការដ្ឋាននគរបាលខណ្ឌកំបូល​ បានរៀបចំបេីកវគ្គបណ្ដុះបណ្ដាលស្ដីពី​ តួនាទី​ ភារកិច្ច​ សិទ្ធិ​ និងរបៀបរបបនៃការចងក្រងប្រជាការពារនៅតាមសង្កាត់​ ក្រោមអធិបតីភាព​ លោក​ ឃឹម​ ស៊ុន​សូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល ដោយមានការចូលរួមចំនួន៦៤៩នាក់…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខណ្ឌកំបូល៖នៅថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២៤​ វេលាម៉ោង៨.០០នាទីព្រឹក អនុវត្តន៍តាមអនុសាសន៍របស់សម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីអំពីកិច្ចការពារពង្រឹង សុខសុវត្ថិភាព និងសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយទទួលបាន ការអនុញ្ញាតពី​ ឯកឧត្តម​  ឃួងស្រេង អភិបាលនៃរាជធានីភ្នំពេញ និងឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

យោងតាមលិខិត សេចក្តីណែនាំ ស្តីអំពី ការពង្រឹងចលនាប្រជាការពារ របស់រាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ លេខ ០៣៧ ស.ណ.ន អគ្គស្នងការនគរបាលជាតិ សេនាធិការដ្ឋាន លេខ1764C

អធិការដ្ឋាននគរបាលខណ្ឌកំបូល​ បានរៀបចំបេីកវគ្គបណ្ដុះបណ្ដាលស្ដីពី​ តួនាទី​ ភារកិច្ច​ សិទ្ធិ​ និងរបៀបរបបនៃការចងក្រងប្រជាការពារនៅតាមសង្កាត់​ ក្រោមអធិបតីភាព​ លោក​ ឃឹម​ ស៊ុន​សូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ និងមានការអញ្ជេីញចូលរួមពីលោក ហុង ពិសិដ្ឋ អធិការ​ នៃអធិការដ្ឋានខណ្ឌកំបូល លោកអភិបាលរង លោកអធិការរង​ លោកចៅសង្កាត់លោកនាយប៉ុស្តិ៍នឹង  មន្ត្រីពាក់ព័ន្ធ និងប្រជាការពារ​ ចំនួន៦៤៩នាក់។
ក្នុងនោះលោកអធិការបានបង្កើតគ្រុប ខូលអេប(coolapp) សំរាប់ប្រជាការពារខណ្ឌកំបូល ដើម្បីចងក្រង នៅការផ្តល់ពត៌មាន ជាបន្ទាន់ ឆាប់រហ័ស ។

ក្នុងនោះផងដែរ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល ក៏បានលើកឡើងចំនុចធំៗ៣
១.(បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទ)លោកបានដល់បងៗប្រជាការពារ ភូមិសង្កាត់ទាំង៧ លោក មេប៉ុស្តិ៍ទាំង៧ ត្រូវតាមដានជានិច្ចនៃក្រុមញៀនល្បែងស៊ីសងមួយចំនួនតូច ដែលលួចលាក់មកបើកទីតាំង ក្នុងមូលដ្ឋានរបស់ខ្លួន។
២.(ក្រុមក្មេងទំនើង ) ប្រសិនណាបើឃើញ សកម្មភាពមិនប្រក្រតី របស់ប្អូនៗយុវជន មកប្រមូលផ្តុំគ្នា មិនចូលរៀន ជួបជុំគ្នាតាមហាងកាហ្វេ បង្កើតជាបក្សពួក សុំនាំគ្នារាយការណ៍ ជូនបងសមត្ថកិច្ច ជាបន្ទាន់ដើម្បីលោកមាននិតិវិធី ធ្វើកិច្ចសន្យា នាំលោកគ្រូអ្នកគ្រូ អាណាព្យាបាល ឪពុកម្តាយ មកទទួល។
៣.(ហេដ្ឋារចនាសម្ព័ន្ធ) ដោយរដូវនេះជារដូវវស្សា រដ្ឋបាលខណ្ឌកំបូលជា ខណ្ឌមួយនៅជាយក្រុង កំពុងតែអភិវឌ្ឍន៍ ដូច្នេះហើយលោកក៏កំពុង ដាក់សំណើស្នើសុំ ទៅថ្នាក់លើជាបន្តទៀត ដើម្បីអោយខណ្ឌលោកមានផ្លូវថ្នល់ស្អាត ប្រព័ន្ធលូប្រលាយ ចំពោះមូលដ្ឋានភូមិសង្កាត់ណា ដែលមិនទាន់បានគំរោងពីរដ្ឋាភិបាល សុំនាំគ្នា ជួយត្រួតពិនិត្យ មើលកាន់ ចប ប៉ែល មកជួយលុបគ្រលុក រណ្តៅ ដែលនៅតាមផ្លូវ ឬក៏អាចកាប់បង្ហូរទឹកចេញផ្លូវ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។

បន្ទាប់ពីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល សំណេះសំណាលចប់ លោក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋានខណ្ឌកំបូល ក៏ចាប់ធ្វើបទបង្ហាញ បណ្តុះបណ្តាលបង្រៀនពី តួនាទី ភារកិច្ច សិទ្ធិ និងរបៀបរបប នៃការចងក្រងបងៗ ប្រជាការពារតាមសង្កាត់ ដែលមានចំណុចសំខាន់ៗចំនួន ៧ ដើម្បីបង្កើនចំណេះដឹងបងៗប្រជាការពារ និងបើកសិទ្ធិអោយបងៗប្រជាការពារ ដែលមានចង្ងល់ សួរមកកាន់លោក ÷
១.សាវតារ
២.និយមនយ័ប្រជាការពារ
៣.តួនាទីភារកិច្ច និងសិទ្ធិរបស់កម្លាំងប្រជាការពារ
៤.ការកសាងកម្លាំងប្រជាការពារ
៥.ការរៀបចំសកម្មភាពរបស់ប្រជាការពារ
៦.ការវាយតំលៃផ្តល់ពិន្ទុសម្រាប់ចលនាប្រជាការពារ
៧.ឯកសារយោង

លោក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋានខណ្ឌកំបូល លោកបានខិតខំពន្យល់ បង្រៀនពីចំនុចសំខាន់ៗ នៃរបៀបរបប នៃភារកិច្ច ដើម្បីជាពន្លឺមួយអោយបងប្អូនយកទៅអនុវត្តន៍ កុំអោយខុសបច្ចេកទេស និងនិតិវិធីនៃច្បាប់
ឧទាហរណ៍:បទល្មើសជាក់ស្តែង ត្រូវធ្វើរបៀបណា បញ្ជូនពត៌មានរបៀបណា ត្រូវឃាត់ជនសង្ស័យ របៀបណា បន្ទាប់មកត្រូវណែនាំជនរងគ្រោះ ធ្វើយ៉ាងណា!!!

ជាចុងក្រោយ លោក ឃឹម ស៊ុនស៊ូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល ព្រមទាំងលោក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋានខណ្ឌកំបូល លោកពិតជាសូមកោតសរសើរនៅស្មារតី របស់បងៗប្រជាការពារ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់នូវកំលាំងកាយចិត្ត បំរើបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌកំបូល របស់លោក ទាំងដែល គ្មានប្រាក់ខែ គ្មានប្រាក់ឧបត្ថម្ភ អ្វីទាំងអស់ គឺជាការស្មគ្រ័ចិត្តមួយ ដើម្បីបំរើដល់សុខសន្តិភាព របស់ប្រទេសជាតិយើង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com