ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

មេឈ្មួញបំផ្លាញព្រៃឈើប្រចាំ​តំបនតំបន់ព្រៃឡង់ ឈ្មោះ ធា ក្រោយពីស្ងប់ស្ងាត់មួយរយៈ ឥឡូវចាប់ផ្តើម​ធ្វើសកម្មភាព កក្រើក​ឡើងវិញហើយ សង្ស័យមានការបើកភ្លើងខៀវ ពីសមត្ថកិច្ច…

មេឈ្មួញបំផ្លាញព្រៃឈើប្រចាំ​តំបនតំបន់ព្រៃឡង់ ឈ្មោះ ធា ក្រោយពីស្ងប់ស្ងាត់មួយរយៈ ឥឡូវចាប់ផ្តើម​ធ្វើសកម្មភាព កក្រើក​ឡើងវិញហើយ សង្ស័យមានការបើកភ្លើងខៀវ ពីសមត្ថកិច្ច…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តក្រចេះ៖  ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា បច្ចុប្បន្នព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃឡង់ រងការកាប់បំផ្លាញ់យ៉ាងរង្គាល ពីសំណាក់ក្រុមឧក្រិដ្ឋកម្មព្រៃឈើ ដែលគេសង្ស័យថាលោកនាយកដែនជម្រកសត្វព្រៃឡ្ងង់ ជាអ្នកបើកភ្លើងខៀវ ទើបដំណើរដឹកជញ្ជូនបទល្មើសព្រៃឈើបានរលូនបែបនេះនោះ។

ប្រជាពលរដ្ឋលើកសំនួរថា÷ តើរឿងលោក ធា ដែលជាមេឈ្មួញល្បីឈ្មោះ ប្រចាំខេត្តក្រចេះ បំផ្លាញព្រៃឈើក្នុងព្រៃឡង់ខាងលើនេះ លោកឧត្តមសេនីយ៍ត្រី សាក់សារាំង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ លោក អ៊ូ សុវណ្ណា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ និង លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បានជ្រាប និងមានឆន្ទៈ​ក្នុង​ការបង្ក្រាប​បទល្មើស​ការកាត់ឈើនិងទន្ទ្រានដីព្រៃដែលទេ?។

  ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ បាននិយាយឲ្យដឹងថា រាល់ថ្ងៃមានមេឧក្រិដ្ឋកម្មព្រៃឈើម្នាក់ ឈ្មោះ ធា និងបក្សពួកកំពុងធ្វើសកម្មភាពគៀងគរពលរដ្ឋដោយដៃកាន់រណាយន្ត(ត្រង់តឺន័រ) បើកគោយន្តចូលទៅកាប់រំលំដើមឈើធំៗនឹងអាច្រៀកដឹកជញ្ជូនប្រភេទឈើ(គ្រឿង) ខុសច្បាប់ នៅក្នុងដែនជំរកសត្វព្រៃឡង់ ដែលគ្រប់គ្រងដោយលោក សាំង សុខន នាយកដែនជម្រកកំពតគយ ទាំងយប់ទាំងថ្ងៃ  ខណៈប្រជាពលរដ្ឋដាក់ការសង្ស័យថា មានការប្រព្រឹត្តអំពើពុករលួយ ដែលសមត្ថកិច្ចជំនាញការពារព្រៃឈើហាក់ដូច ជានៅស្ងៀមទ្រឹង បើកភ្លើងខៀវឲ្យមានបទល្មើសព្រៃឈើកើនឡើងយ៉ាងអនាធិបតេយ្យ។

ជាក់ស្ដែងនៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារយើងបានចុះទៅថតផ្ដិតយករូបភាពរថយន្តសាំងយ៉ុងដែលគេស្គាល់ច្បាស់ជារបស់មេឈ្មួញឈើល្បីម្នាក់ឈ្មោះ ធា កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីចំណុចរមូល ភូមិអាចេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដឹកឆ្លងកាត់ស្រុកព្រៃព្រសប់ឆ្ពោះទៅខេត្តកំពង់ចាម ចេញទៅបានដោយរលូន សមត្ថកិច្ច​ជំនាញ​ពាក់​ពន្ធ័​ក្នុង​ខេត្ត​ក្រចេះ រក្សា​ភាព​ស្ស្ងៀមស្ងាត ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​ក្នុង​តំបន់ដែនជម្រកសត្វព្រៃឡង់ ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​សាប​សូន្យ នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ឡើយ​។​

សូមបញ្ជាក់ដែរថាកាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះលោក សាំង សាខន ប្រធានដែនជម្រកសត្វព្រៃឡង់ បានដឹកនាំកម្លាំងបរិស្ថានស្នាក់ការរង ត្រពាំងសង្កែ ចុះបង្ក្រាបនិងស្ទាក់ចាប់បានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងកែច្នៃដឹកឈើប្រភេទឈើគ្រឿង នៅចំណុច ស្ពានក្ដារ ភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដោយគេដឹងថារថយន្តសាំយ៉ុងកែច្នៃដឹកឈើនោះជារបស់មេឈ្មួញឈ្មោះ ធា ជាមេឈ្មួញដុះស្លែមួយរូបប្រចាំតំបន់ព្រៃឡង់ និងវានយកមករក្សាទុកដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ លោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ រាល់បទល្មើសទាំងអស់ឲ្យតែនៅក្នុងដែនរបស់លោកគ្រប់គ្រងលោកនិងបង្ក្រាបដោយមិនមានការលើកលែងនោះទេ។

ប្រជាពលរដ្ឋបានខ្សឹបខ្សៀវថាលោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ គ្មានឆន្ទៈក្នុងការបង្ក្រាបន្ទប់ស្កាត់បទល្មើសព្រៃឈើនោះទេ ខណៈរថយន្តសាំយ៉ុងកែច្នៃដឹកឈើរបស់មេឈ្មួញឈ្មោះ ធា ត្រូវបានកម្លាំងបរិស្ថានរបស់លោកចាប់បង្ក្រាបម្ដងហើយ ចុះហេតុអ្វីបានជាយកមកធ្វើសកម្មភាពដឹកជញ្ជូនឈើបានយ៉ាងគឃ្លើន ចំណុចត្រង់នេះហើយបានពលរដ្ឋលើកឡើងថាគ្មានឆន្ទៈក្នុងការបង្ក្រាប (ឬមួយហៅថាកន្ទេលធំបន្លំដេក) (មិនខុសពីពាក្យស្លោកលើកឡើងថា ម៉ាម៉ាយកទៅស៊ង ឬ ឆ្កែចេះតែព្រុះ មនុស្សចេះតែដើរ )។

  គួររំលឹកផងដែរថាកាលពីកន្លងទៅរថយន្តសាំយ៉ុងដឹកឈើរបស់មេឈ្មួញឈ្មោះ ធា ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការបង្ក្រាបស្ទាក់ចាប់និងដុតកម្ទេចចោលផងដែរ ចុះហេតុអ្វីបានជាមេឈ្មួញឈ្មោះ ធា នៅតែអាប្រព្រឹត្តបទល្មើសព្រៃឈើបានដ៏ដែលដោយមិនខ្លាចញញើតនិងច្បាប់អ្វីបន្តិចសោះ។

បើយោងតាមប្រភពពីមន្ត្រីអត់លិឍនិងប្រជាពលរដ្ឋដែរស្រឡាញ់ធនធានធម្មជាតិបានឲ្យអង្គភាពសារព័ត៌មានយើងដឹងថាក្រុមឈ្មួញដែលបានកៀងគរប្រជាពលរដ្ឋឲ្យចូលទៅកាប់អាជ្រៀកឈើក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងដឹកជញ្ជូនយកមកទុក្ខនៅផ្ទះបងប្អូនប្រជាពលរដ្ឋហើយខ្លួនចាំប្រមូលទិញនិងដឹកជញ្ជូនចេញបន្តទៅនោះមិនមែនមានតែមេឈ្មួញឈ្មោះ ធា ម្នាក់ទេ.! នៅមានមេឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីតំបន់ព្រៃឡង់ជាច្រើននាក់ទៀត។

មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះមានបណ្ដាញសារព័ត៌មានជាច្រើនបានចុះផ្សាយ និងអះអាងថាមានគោយន្តកន្ត្រៃជាង ១០គ្រឿង បានធ្វើសកម្មភាពដឹកឈើចេញពីតំបន់ដែនជម្រកសត្វព្រៃឡង់ និងព្រៃតំបន់ហាមឃាត់នានា ដែលគ្រប់គ្រងដោយលោក សាំង សុខន ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ ករណីនេះលោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ចេញសេចក្តីបំភ្លឺការពារលោក សាំង សុខុន ដោយមិនបានស៊ើបអង្កេត បដិសេធថាព័ត៌មានចុះផ្សាយមិនពិត រីឯ​សកម្មភាព​កាប់​ឈើ​មាន​តម្លៃ និង​ការ​កាប់​ទន្ទ្រាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ នៅតែ​កើត​មាន​ច្រើន ដែល​លោក សាំង សុខន មន្ត្រី(គ្រាប់ល្ពៅស្ងោរ) អសមត្ថភាព មានតែធ្វើរបាយការណ៍ភូតកុហកថ្នាក់ដឹកនាំខាងលើថា គ្មានការកាប់ទន្ទ្រានដែនជំរកសត្វព្រៃឡង់ និងបទល្មើសដឹកជញ្ជូនឈើ ខណ

ៈប្រភពបានអះអាងថាមានគោយន្តកន្ត្រៃជាង ១០គ្រឿង ដោយគេស្គាល់ច្បាស់មេឈ្មួញឈ្មោះ សី បានធ្វើសកម្មភាពដឹកឈើចេញពីដែនជម្រកសត្វ ព្រៃឡង់ និងព្រៃតំបន់ហាមឃាត់នានា ដោយមានថៅកែជាមេឈ្មួញធំម្នាក់ឈ្មោះ ផលខ្លី

និងចាំប្រមូលទិញឈើ ពីពលរដ្ឋស្ទើរគ្រប់ច្រកល្ហក ក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ ខណៈមន្ត្រីជំនាញពាក់ព័ន្ធបានរក្សាភាពស្ងៀមស្ងាត់ សង្ស័យបានទទួលលាបសក្ការៈ សើមមាត់ សើមករ ទើបស្ងាត់ឈឹង មិនឃើញចុះទប់ស្កាត់និងបង្ក្រាបនោះឡើយ.។

ជាក់ស្ដែងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅត្រង់ចំណុច(ហៅថាអាការសំយុង) ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បានជួបប្រទះនិងគោយន្តកន្ត្រៃរបស់លោក សី ជាឈ្មួញឈើមិនតិចជាង១០គ្រឿងនោះទេ ដែលដឹកឈើចេញពីក្នុងព្រៃឡង់យកមកដាក់ត្រង់ចំណុចលេខនិយាមកាម.48P 582395 1430067 នៅពេលនោះក្រុមអ្នកសារព័ត៌មានបានសួរទៅតៃកុងគោយន្តកន្ត្រៃទាំងអស់នោះ ពួកគេបានឆ្លើយប្រាប់ថាថៅកែឈើនៅក្នុងព្រៃឡង់នេះគឺមានឈ្មោះលោក សី ប៉ុន្តែរាល់ដែលប្រមូលឈើយកមកស្តុបទុកនៅចំណុចវាល្នួលទុកលក់បន្តទៅឲ្យថៅកែធំម្នាក់ឈ្មោះ ផលខ្លី ជាមេឈ្មួញសកម្មខាងដឹកជញ្ជូនឈើចេញពីព្រៃឡង់ជាច្រើនខែមកហើយ (ពោលគឺមួយខែទល់និងមួយខែតែម្ដង) ខណៈលោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ចេញសេចក្តីបំភ្លឺការពារលោក សាំង សុខុន ដោយមិនបានស៊ើបអង្កេត បដិសេធថាបណ្ដាញសារព័ត៌មានចុះផ្សាយមិនពិត រីឯ​សកម្មភាព​កាប់​ឈើ​មាន​តម្លៃ និង​ការ​កាប់​ទន្ទ្រាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ នៅតែ​កើត​មាន​ច្រើន ដែល​លោក សាំង សុខន មន្ត្រី(គ្រាប់ល្ពៅស្ងោរ) អសមត្ថភាព មានតែធ្វើរបាយការណ៍ភូតកុហកថ្នាក់ដឹកនាំខាងលើថា គ្មានការកាប់ទន្ទ្រានដែនជំរកសត្វព្រៃឡង់ និងបទល្មើសដឹកជញ្ជូនឈើ។

ប្រភពប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់អ្នកសារព័ត៌មានថារាល់សកម្មភាពការដឹកជញ្ជូនឈើនេះគឺតម្រូវការបង់ឲ្យលោក សាំង សុខន ក្នុងមួយគោយន្ត មិនតិចជាង ២០ម៉ឺនរៀល ទៅ៤០ម៉ឺនរៀលនោះទេ ចំណែកម៉ាស៊ីនត្រង់ស៊ីន័រដាក់ចូលទៅអាឈើនៅក្នុងដែនជម្រកសត្វព្រៃឡង់ ក្រោមការគ្រប់គ្រងរបស់លោក សាំង សុខន គឺតម្រូវការបង់លុយឲ្យលោកក្នុងម៉ាស៊ីនត្រង់ស៊ីន័រមួយគ្រឿងមិនតិចជាង ៣០០ដុល្លារ ទៅ ៥០០ ដុល្លារនោះទេ។

បើយោងតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៧.ជំពូកទី១០ បទល្មើសធនធានធម្មជាតិ និងទោសប្បញ្ញត្តិ. មាត្រា – ៦៤.មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ឬភ្ញាក់ងារអធិការកិច្ច ឬ មន្ត្រីបរិស្ថានរូបណាដែលមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬ មិនគោរពទៅតាមបទបញ្ញត្តិនៃច្បាប់នេះ ត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាល និង/ឬ ត្រូវចោទប្រកាន់ចំពោះមុខតុលាការ ។ មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ឬ ភ្ញាក់ងារអធិការកិច្ច ឬ មន្ត្រីបរិស្ថានរូបណា ដែលសមគំនិត នឹងអ្នកដែលប្រព្រឹត្តបទល្មើស ឬ ជួយសម្រួលការប្រព្រឹត្តបទល្មើសនេះ ត្រូវផ្តន្ទាទោសដូច ចារីដែរ ។

ដូច្នេះប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំបូរ ខេត្តក្រចេះបានគោរពស្នើសុំទៅដល់ឯកឧត្តមបណ្ឌិត អៀង សុផាល្លែត រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់កម្លាំងអធិការកិច្ច បើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅលើលោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ និងលោក សាំង សុខន នាយកដែនជម្រកកំពតគយ សង្ស័យឃុបឃិតប្រព្រឹត្តអំពើពុករលួយ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ អំពាវនាវ​ដល់ នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ ដើ​ម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ធនធានធម្មជាតិ ព្រមទាំងឯកឧត្តមបណ្ឌិត អ៊ៀង សុផាផ្លែត រដ្ឋមន្ត្រី​ក្ក្រសួងបរិស្ថាន មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ជាបន្ទាន់ បើមិន​ដូច្នោះ​ទេ ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច ក្នុងដែនជម្រកសត្វព្រៃឡង់ ពិតជា​វិនាស​អស់​ក្រោម​ស្នាដៃ​លោក សាំង សាខន នាយកដែនជម្រកសត្វព្រៃឡង់ នឹងមេ​ឈ្មួញ​ឈ្មោះ ធា និង​បក្សពួក​ឈ្មួញ​ជាក់​ជាពុំខាន់​៕​

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!