ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ចោរស្រុកឲ្យដៃ ទើបចោរព្រៃវាហ៊ាន!

ចោរស្រុកឲ្យដៃ ទើបចោរព្រៃវាហ៊ាន!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ មានករណីគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ កើតឡើងនៅចំណុចផ្ទះល្វែង ក្នុងបុរីមួយកន្លែង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយមក កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ៣៤ឆ្នាំ ព្រមជាមួយវត្ថុតាងមួយចំនួន រួមមាន៖ ខ្សែ​ភ្លើង​កាត់​កង់ៗ​ ចំនួន​០២​ វ៉ាឡូ​, ម៉ូទ័រ​ស្វាន​ ០១គ្រឿង​, រណាអាដែក​ ០១ដេីម​, ដង្កាប់​ ០២ដេីម​, ម៉ាលេត​ ០១, ពិល​ ០១, កាំបិត​តាំងតោ​ ០១​ និង ជំពាម​កៅស៊ូ​ចំនួន​០១ ព្រមជាមួយគ្រាប់​កង់​សំរាប់​បាញ់​ចំនួន​០១ស្បោង​។ ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ ឈ្មោះ សុខ ចិន្តា បានសារភាពថា ខ្លួនអាចចូលគាស់ផ្ទះខាងលើបាន ដោយសារមានការសហការពីសន្តិសុខបុរី ជាអ្នកផ្តល់ព័ត៌មាននិងចាំមើលផ្លូវ។ បន្ទាប់មកកម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានបន្តចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ កែវ សុខវ៉េត ភេទប្រុស អាយុ៤៣ឆ្នាំ ដែលជាសន្តិសុខបុរីខាងលើ។

ជនសង្ស័យឈ្មោះ សុខ ចិន្តា បានបន្ថែមថា ខ្លួនមានបក្ខពួក ១២នាក់ (ប្រុស ០៨នាក់ និងស្រី០៤នាក់) បានដើរធ្វើសកម្មភាពលួចគាស់ផ្ទះនៅតាមបុរី លួចយកទ្រព្យសម្បត្តិ បានមួយចំនួន ដូចជា៖ ខ្សែភ្លើង សម្ភារៈបន្ទប់ទឹក ទុយោ ម៉ាស៊ីនត្រជាក់ អំពូលភ្លើង។ល។ ចំពោះទីតាំងបុរីខាងលើនេះ ខ្លួនធ្លាប់លួចបានសម្រេច ០៧លើកមកហើយ ដោយមានសន្តិសុខយាមបុរីខាងលើជាអ្នកបោះដៃ និងចាំមើលផ្លូវ។ ជនសង្ស័យ កែវ សុខវ៉េត ក៏បានឱ្យដឹងដែរថា ខ្លួនជាសន្តិសុខយាមវេនយប់ក្នុងបុរីខាងលើ ហើយខ្លួនបានស្គាល់បុរសឈ្មោះ សុខ ចិន្តា រយៈពេល ០៧ ខែមកហើយ ហើយពិតជាបានចាំមើលផ្លូវអោយបុរសម្នាក់នោះ ចូលធ្វើសកម្មភាពលួចគាស់ផ្ទះលួចយកសម្ភារមួយចំនួន នៅក្នុងបុរីដែលខ្លួនធ្វើការ ចំនួន ០៧លើកពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ
នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!