ខណ្ឌព្រែកព្នៅ៖នារសៀល ថ្ងៃអង្គារទី០២ ខែកក្កដា ឆ្នាំ២០២៤
យោងតាមអនុសាសន៍ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុល បង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លើការចុះបងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។
ដោយទទួលតាមបទបញ្ជាផ្ទាល់របស់លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ
លោកនាយករងរដ្ឋបាល សែន វ៉ាន់ណាក់ លោក ស្រេង វណ្ណៈ និងលោក សុខ បាន ប្រធានសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ចុះបង្ក្រាប ទីតាំងលេងល្បែងភ្នាល់ស៊ីសងខុសច្បាប់មួយកន្លែងដែល ស្ថិតនៅក្នុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដោយបានរឹបអូស នៅសំភារៈ មួយចំនួន យកមករក្សាទុកនៅឯសាលាខណ្ឌព្រែកព្នៅ។
លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ លោកក៏បានបញ្ជាក់យ៉ាងច្បាស់ៗថា ក្នុងនាមលោក ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ លោកធ្លាប់បើកកិច្ចប្រជុំ គណៈបញ្ជាការ ខណ្ឌ ដែលមាន លោកអធិការខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហតុ ខណ្ឌ លោកចៅសង្កាត់ លោកមេប៉ុស្តិ៍ ជាច្រើនលើកច្រើនសារ រួចមកហើយដែរ ស្តីពីបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវធ្វើយ៉ាងណាត្រូវទប់ស្កាត់អោយបាន១០០% ដើម្បីសុខសុវត្ថិភាពក្នុងមូលដ្ឋានរបស់លោក ជាពិសេសស្របតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ទាំង៧ចំនុចផងដែរ។ហើយប្រសិន បានឃើញមានទីតាំងណាហ៊ានលួចលាក់បើក បទល្មើសទាំងអស់នេះ លោក ប្រធានភូមិ លោកចៅសង្កាត់ លោកនាយប៉ុស្តិ៍ មិនបានរាយការណ៍មកកាន់លោកទេ លោកនិងមានវិធានការ ស៊ើបអង្កេត បន្តទៅទៀត ដើម្បីស្រាវជ្រាវ អោយដឹងពីមូលហេតុ នៃមេខ្លោងធំ ដែលនៅពីក្រោយខ្នង អោយខានតែបាន ។ហេតុអ្វីមន្ត្រីមូលដ្ឋានគាត់មិនដឹងឬយ៉ាងណា បានជា មិនហ៊ាន រាយការណ៍មករូបលោក??
ជាចុងក្រោយ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ លោកសុំអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់លោក ទាំង៥សង្កាត់ និងបងប្អូនសារព័ត៌មាននានា សុំរាយការណ៍មក រូបលោកផ្ទាល់ ប្រសិនបើ បងប្អូនបានឃើញបទល្មើសល្បែងស៊ីសង រួមទាំងក្រុមក្មេងទំនើង នៅក្នុងភូមិសង្កាត់របស់បងប្អូន។លោក បានសន្យាដាច់ខាច នៅក្នុងមូលដ្ឋានរបស់លោកមិនអោយមានបទល្មើសល្បែងស៊ីសង កើតមានឡើង នៅក្នុងមូលដ្ឋានរបស់លោក៕