ខេត្តរតនគិរី ÷ កាលពីថ្ងៃសុក្រ ១៤រោច ខៃផល្គុន ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
បុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ យកទៅសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីរំលោភសេពសន្ថវៈលើកុមារី ជាកូនចុង រហូតដល់ទៅ២នាក់ នៅចំណុច ភូមិអុលធំ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។
យោងតាមការឱ្យដឹង ពីលោកវរសេនីយ៍ត្រី សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ សាន សុឃីម ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ២(វីឡាកាត់) សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ជាកម្មករ ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈ លើកុមារី ២នាក់ ត្រូវជាកូនចុង។
ចំណែកក្មេងស្រីរងគ្រោះ 2នាក់បងប្អូនមាន ឈ្មោះ ថ.ហ អា យុ 9ឆ្នាំ ជនជាតិខ្មែរ និងប្អូនមានឈ្មោះ ថ.សរ អាយុ 8ឆ្នាំ។
មុននឹងឈានដល់ការចាប់ខ្លួនជនសង្ស័យគឺប្រពន្ធ របស់ជន សង្ស័យ បានទៅស៊ីឈ្នួលដកដំឡូងឱ្យគេ នៅចំណុចឃាត់
ខ្លួនខាងលើ ហើយនៅពេលនោះក៏បានឱ្យម្ដាយមីងនាំកុមារីទាំង2នាក់ ទៅផ្ទះមុន គ្រាដែលដើរទៅផ្ទះស្រាប់តែឃើញកុមារីទាំង2នាក់ ដើរមានសភាពលំបាក ម្ដាយមីងក៏សួរទៅក្មេងទាំងពីរ តែមិនប្រាប់ទេ លុះម្ដាយមីងជំរិតសួរខ្លាំង ទើបក្មេងទាំងពីរប្រាប់ថា ឪពុករំលោភ។
ក្រោយពីដឹងថាឪពុករំលោភ ម្ដាយមីងក៏ទូរស័ព្ទរាយការណ៍ទៅលោកនាយប៉ុស្ដិ៍កាចាញ ពេលនោះលោកនាយប៉ុស្ដិ៍ ក៏ឱ្យនាំក្មេងទៅប៉ុស្ដិ៍ និងនាំក្មេងឱ្យពេទ្យពិនិត្យឃើញថា កុមារីទាំងពីរនាក់ ពិតជាត្រូវគេរំលោភពិតប្រាកដមែន ហើយក៏រាយការណ៍ទៅលោកអធិការក្រុង ស្អែកឡើងរៀបចំកម្លាំងចុះ ទៅចាប់ខ្លួនជនសង្ស័យតែម្ដង។
លោកនាយប៉ុស្ដិ៍បានបញ្ជាក់ថា កុមារីពីរនាក់បងប្អូន ត្រូវឪ
ពុកចុងរំលោភ 10ដងមកហើយ គឺ រំលោភនៅផ្ទះ និងកន្លែងស៊ី ឈ្នួលដកដំឡូង ឆ្លៀតពេលដែលម្ដាយកុមារីទាំងពីរនាក់មិននៅ ។ តាមការរៀបរាប់ដោយម្ដាយក្មេងស្រីរងគ្រោះទាំងពីរ ប្រាប់ថាតាមការសង្កេត នៅពេលឪពុកទៅណាតែងតែនាំ
ក្មេងស្រីទាំង2នាក់នេះតាមរហូត តែមិនបានដឹងអំពីរឿងនោះឡើយ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការក្រុងបានលុង ដើម្បីប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន កសាងសំណុំរឿងសហការជាមួយការិយាល័យបញ្ជូនទៅតុលាការដេីមម្បីផ្តន្ទាទោសតាមច្បាប់។