ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ក្រសួង​បរិស្ថាន​ បេីកសម្ពោធ​ពិព័រណ៍​ផ្សព្វផ្សាយ​ដេីមឈេី​ និងចែកកូនឈេី​

ក្រសួង​បរិស្ថាន​ បេីកសម្ពោធ​ពិព័រណ៍​ផ្សព្វផ្សាយ​ដេីមឈេី​ និងចែកកូនឈេី​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ​៖​ នៅរសៀល​ថ្ងៃ​ពុធ​ ៥កេីត​ ខែ​អាសាឍ​ ឆ្នាំ​រោង​ ព.ស​ ២០៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១០​ ខែកក្កដា​ ឆ្នាំ​២០២៤​ ក្រសួង​បរិស្ថាន​បាន​រៀបចំ​ពិធី​សម្ពោធ​បេីក​ដំណើរ​ព្រឹត្តិការណ៍​ពិព័រណ៍​ផ្សព្វផ្សាយ​ដេីមឈេី​ និង​ចែកកូនឈេីដោយឥតគិតថ្លៃ​ ក្រោមមូលបទ​”​ ពន្លកបៃតង​ និងវេទិកា​ កេសរកូលជាតិលេីកទី៤”​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ និង​មាន​ការចូលរួម​ពី​មន្ដ្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន​ និងបណ្ដាក្រសួងមួយចំនួន​ តំណាងស្ថាទូត​ អង្គការអន្ដរជាតិ​ ព្រមទាំងសិស្សានុសិស្ស​ ជាច្រើន​នាក់ទៀតផងដែរ។

សូមបញ្ជាក់​ផងដែរថា​ ព្រឹត្តិការណ៍​ពិព័រណ៍​ផ្សព្វផ្សាយ​ដេីមឈេី​ និង​ចែកកូនឈេីនេះ​ នឹងប្រព្រឹត្ត​ទី​នៅទីធ្លាខាង​មុខក្រសួបរិស្ថាន​ និង​មាន​រយៈ​ពេល​ ០៣ថ្ងៃ​ ចាប់​រាប់​ពី​ថ្ងៃ​ទី​១០​ ខែកក្ដដា​ រហូតដល់​ថ្ងៃ​ទី​ ១២​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ ដែល​មាន​ការចូលរួម​តាំង​បង្ហាញ​អំពីផលិតផល​ធនធានធម្មជាតិ​ និងដេីម​ឈេី​ជាច្រើន​ប្រភេទ​ ដែលសរុប​មាន​ចំនួន​ ១៦០​ស្ដង់​ មកពី​មន្ទីរ​បរិស្ថាន​ទាំង​ ២៥​ រាជធានី​ ខេត្ត​ អង្គការ​ជាតិ​ និង​អន្ដរជាតិ​។

សូមរលឹកផងដែរថា​ ព្រឹត្តិការណ៍​ពិព័រណ៍​ផ្សព្វផ្សាយ​ដេីមឈេី​ និង​ចែកកូនឈេី​ ក្រោម​មូលបទ​ “ពន្លកបៃតង​ និង​ វេទិកា​កេសរកូលជាតិលេីកទី៤”​ គឺមាន​គោលបំណង​ ផ្សព្វផ្សាយអំពី យុទ្ធនាការដាំដើមឈើ ជាង១លានដើម ដល់សាធារជន, លើកកម្ពស់ការយល់ដឹង និងការចូលរួមពីសាធារណជនលើការងារបណ្ដុះ ការដាំដើមឈើ និងដាំស្ដាព្រៃឈើឡើងវិញ, លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ និងគុណតម្លៃកេសរកូលព្រៃ និងរុក្ខជាតិនៅកម្ពុជាសំដៅជំរុញឱ្យមានការចូលរួម និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះ ពីសាធារណជន និងអ្នកពាក់ព័ន្ធ, ពង្រឹងកិច្ចសហការ រវាងស្ថាប័ន និងវិស័យឯកជន ជាពិសេស គឺការកសាងបណ្ដាញអ្នកស្រឡាញ់រុក្ខជាតិ ដើមឈើ ជាពិសេស ប្រភេទកេសរកូលព្រៃ ដើម្បីចូលរួម និងគាំទ្រ ដល់ការការពារ និងការអភិរក្សកេសរកូលព្រៃកម្ពុជា, ផ្ដល់ឱកាសដល់វិស័យឯកជន ចូលរួមចំណែកក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជា និងផ្សព្វផ្សាយអំពីភាពសំបូរបែបនៃកេសរកូលព្រៃ រុក្ខជាតិ គ្រឿងទេស បន្លែ និងផ្លែឈើដែលមាន និងកំពុងមានវត្ដមាននៅកម្ពុជា។

ស្ថិតក្នុង​ឱកាស​ នៃថ្ងៃសម្ពោធបេី​ដំណើរ​ការ​ព្រឹត្តិការណ៍​ពិព័រណ៍​ ឃេីញថា​បងប្អូន​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ លោកគ្រូ​អ្នក​ មន្ដ្រី​បាន​ចូលរូម​ យ៉ាង​ច្រើន​កុះករ​ ដេីម្បី​មកទទួល​យកដេីមឈេី​ជាច្រើន​ប្រភេទ​ដោយឥតគិតថ្លៃ​ ដេីម្បី​យក​ទៅដាំដុះនៅតាម​ គេហដ្ឋាន​ ចំការ​ សាលារៀន​ វត្ត​អារាម​ និង​ទី​សាធារណៈ​នានា​ ដែលក្នុងនោះ​ មានជា​ប្រភេទ​ដេីមឈេី​ប្រណិត​ ដេីមឈេីហូបផ្លៃ​ ដេីម្បី​ឈេីលំអ​ និង​ប្រភេទ​ព្រៃលិចទឹក។

ចំពោះ​ចែកជូននូវ​ដេីមឈេី​ និងកូនឈេី​ គឺត្រូវ​ធ្វើ​ឡេីង​ដោយ​មាន​ការចុះឈ្មោះស្នេីសុំយ៉ាងត្រឹមត្រូវ​ តាមរយៈ​ការស្គេន​ QR Code​ ដេីម្បី​បង្ហាញ​ពីប្រវត្ដិអ្នកស្នេីសុំ​ និង​ការ​បង្ហាញ​ពីចំនួនដេីមឈេីដែលស្នេីសុំ​ ព្រមទាំងទីតាំងដែលអ្នកស្នេីសុំយកទៅដាំ។

ជាការគួរឱ្យកត់សម្គាល់​ អ្នកដែល​មកទទួល​យក​ដេីម​ឈេី​ គឺពោរពេញដោយ​ស្នាមញញឹម​ និង​ប្រកបដោយ​សេចក្ដី​រីករាយ​ សប្បាយ​ចិត្ត​ ត្បិត​អីនេះ​ជាលេីកទី១​ហេីយ​ ដែល​ក្រសួង​បរិស្ថាន​បាន​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​ ហេីយ​បាន​ធ្វើ​ការចែកជូន​ដេីមឈេី​ ដោយឥតគិតថ្លៃ​។

នេះជា​ការ​សបញ្ជាក់​យ៉ាង​ច្បាស់​ថា​ ប្រជាជន​កម្ពុជា​ គឺមាន​ចិត្ត​ពោរពេញ​ដោយក្ដីស្រលាញ់​បរិស្ថាន​ និង​ជា​ចលករ​យ៉ាងសំខាន់​ ក្នុង​ចូលរួម​ដេីម្បី​កម្ពុជា​ឈាន​ឆ្ពោះ​ទៅ​កាន់កម្របបៃតង​ ៦០%​ នាឆ្នាំ​២០៥០​ ក៏បង្ហាញឱ្យឃេីញច្បាស់ថា​ យុទ្ធសាស្ត្រ​ចក្រាបរិស្ថាន​ នឹងទទួល​បាន​នូវ​ភាពជោគជ័យ​ យ៉ាង​ត្រចះត្រចង់​ផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!