ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ សូមប្រើប្រាស់ថ្មាំ​កំចាត់សត្វល្អិតចង្រៃផ្សំពីរុក្ខជាតិ ជៀសវាងការប្រើប្រាស់ថ្នាំគីមីដែលធ្វើឱ្យប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ផ្ទាល់។

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ សូមប្រើប្រាស់ថ្មាំ​កំចាត់សត្វល្អិតចង្រៃផ្សំពីរុក្ខជាតិ ជៀសវាងការប្រើប្រាស់ថ្នាំគីមីដែលធ្វើឱ្យប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ផ្ទាល់។

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីជំនាញបច្ចេកទេស និងអាជ្ញាធរស្រុកលើកដែក ចុះពិនិត្យស្ថានភាពដំណាំស្រូវដែលរងការបំផ្លាញដោយរុយស  និង​ដង្កូវមូរស្លឹក​ របស់ប្រជាកសិករ នៅស្រុកលើកដែក នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមបន្តថា៖ បន្ទាប់ពីទទួលបានព័ត៌មានថា ស្រូវរបស់ប្រជាពលរដ្ឋនៅស្រុកលើកដែក មានការគំរាមកំហែងពីរុយស និងដង្កូវមូរស្លឹក ទើបអាជ្ញាធរខេត្តបានដឹកនាំមន្ត្រីជំនាញបច្ចេកទេស មកធ្វើការពន្យល់ណែនាំពីរបៀបនៃការកំចាត់ រុយស និងដង្កូវមូរស្លឹក ជៀសវាងប្រជាពលរដ្ឋប្រើប្រាស់ថ្នាំទៅតាមការស្មានរបស់ខ្លួន ដែលមិនត្រូវនឹងបច្ចេកទេស ហើយធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផ្ទាល់ ក៏ដូចជាអ្នកដែលទទួលបានផលយកទៅប្រើប្រាស់ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន សូមបន្តតាមដានយកចិត្តទុកដាក់ខ្ពស់ ចំពោះការគំរាមកំហែងដល់ស្រូវរបស់ប្រជាកសិករ ប្រសិនបើនៅតែបន្តគំរាមកំហែងពី រុយស និងដង្កូវមូលស្លឹក កាន់តែធ្ងន់ធ្ងរបន្ថែមទៀត សូមឱ្យអាជ្ញាធរ និងមន្ត្រីជំនាញទាំងអស់ត្រូវចាត់វិធានការឱ្យបានទាន់ពេលវេលា ធ្វើយ៉ាងណាកុំឱ្យស្រូវរបស់ប្រជាពលរដ្ឋរងការខូចខាតឡើយ។

ឯកឧត្តមបន្ថែមថា៖ ការចុះមកពិនិត្យនៅពេលនេះ គឺដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ពីវិធីសាស្ត្រនៃការ ការពារ រុយស និងដង្កូវមូរស្លឹក កុំឱ្យមានការបំផ្លាញផលស្រូវរបស់ប្រជាពលរដ្ឋយើង ហើយថ្នាំដែលប្រើប្រាស់ទៅនេះគឺមិនបំផ្លាញសុខភាពយើង  និងសុខភាពអ្នកដែលប្រើប្រាស់ភោគផលរបស់យើងទៅថ្ងៃអនាគតឡើយ។

លោក ចាប់ ចន្ទវិទ្យា អភិបាលស្រុកលើកដែកបានឱ្យដឹងថា៖ រុយស និងដង្កូវមូរស្លឹក បានធ្វើឱ្យប៉ះពាល់​ ដំណាំស្រូវប្រមាណ ៣៤២ហិកតា​ តាមបណ្តាភូមិចំនួន​ ៤​ភូមិ​  គឺ​ ភូមិ​ថ្មី​  ភូមិ​ព្រែក​តាទួន​ ភូមិ​ពាមរាំងលេី​ និង​ ភូមិ​ ពាមរាំង​ក្រោម​។ ជាមួយគ្នានេះ ក្រុមការងារ​ជំនាញ​ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល និងអាជ្ញាធរស្រុក បានចុះពិនិត្យ និងបានផ្តល់ថ្នាំ​ កំចាត់សត្វល្អិតផ្សំពីរុក្ខជាតិចំនួន៣៩០លីត្រ។

លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានឱ្យដឹងដែរថា៖  ស្រែ​មួយចំនួន​ ស្រូវឡើងពណ៌ក្រហមព្រឿងៗ ខ្លះស្លោកចុង ជាពិសេសស្រែ​ ដែល​សាបព្រួស​ពូជច្រើន​ពេក (៣៥០-៤០០kg/ha) និងប្រើប្រាស់ថ្នាំកសិកម្មបាញ់ការពារជាប្រចាំ។ ចំពោះមាន​វត្តមាន​ រុយស និងដង្កូវមូរស្លឹក តាម​បបណ្តាស្រែមួយចំនួនមន្ត្រី​ ជំនាញ​ សូម​ផ្តល់ការណែនាំបច្ចេកទេស​ រួមមាន​៖ ប្រើពូជស្រូវត្រឹមតែ ១២០ -១៥០kg/ha, ចុះពិនិតស្រែជាប្រចាំ, បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម, កុំប្រើជី UREA ច្រើនពេក, សូមប្រើប្រាស់ថ្មាំ​កំចាត់សត្វល្អិតចង្រៃផ្សំពីរុក្ខជាតិ។

លោកប្រធានមន្ទីរបន្ថែមថា៖ ស្រែដែលរងការបំផ្លាញ​ មានកំរិត​ស្រាល​  មមិនទាន់មានរងការខូចខាតធ្ងន់ធ្ងរនៅ​ឡើយទេ មន្ត្រីជំនាញ​ និងអាជ្ញាធរដែនដីគ្រប់លំដាប់​ថ្នាក់​ កំពុងតែចាត់វិធានការ​ បង្កា​រ​  និងកំចាត់​ ចៀសវាងការ​ខូចខាត​ ឬ​ រីក​រាលដាល​បន្តទៀត​។­‏

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!