ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ក្រសួង​បរិស្ថាន​ចែកដេីមឈេី​ និកូនឈេី​ ជាង​ ៩២​ ម៉ឺនដេីម​ ត្រឹមរយៈ​ពេល​ ០៣​ ថ្ងៃ​

ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ក្រសួង​បរិស្ថាន​ចែកដេីមឈេី​ និកូនឈេី​ ជាង​ ៩២​ ម៉ឺនដេីម​ ត្រឹមរយៈ​ពេល​ ០៣​ ថ្ងៃ​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ​៖​ ព្រឹត្តិការណ៍​ពិព័រណ៌​ ផ្សព្វផ្សាយ​ដេីមឈេី​ និង​ចែកកូនឈេី​ ក្រោមមូលបទ​ “ពន្លកបៃតង​ និង​កេសរកូលជាតិលើកទី៤”​ ត្រូវបាន​បិទបញ្ចប់​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​មាន​ការចូលរួមមន្ដ្រី​រាជការ​ អង្គ​ការដៃគូរ​ នៅរសៀលថ្ងៃទី​ ១២​ ខែកក្កដា​ ២០២៤​ នៅខាងមុខ​អាគារទីស្ដីការក្រសួង​បរិស្ថាន។

ថ្លៃ​ង​ក្នុង​ឱកាស​ ពិធីប្រកាសបិទ​ ព្រឹត្តិការណ៍​ពិព័រណ៌​ ពន្លកបៃតង​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ សូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​វត្ដមានដ៏ឧត្ដុង​ឧត្ដម​ របស់​លោកជំទាវ​បណ្ឌិត​ ពេជ្រ​ ចន្ទ​មុនី​ ហ៊ុន​ ម៉ាណែ​ត​ និង​ជាពិសេស​ ការផ្ដល់​នូវកិត្តិយស​ដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​បណ្ឌិត​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​មុខងារ​សាធារណៈ​ ដែល​បាន​អញ្ជើញ​ជា​អធិបតីភាព​ប្រកាសបេីក​ដំណេីរ​ការព្រឹត្ដិការណ៍​ ពន្លកបៃតង​ មាន​រយៈ​ពេល​ ០៣​ ថ្ងៃ​ គិតត្រឹម​ថ្ងៃ​ទី១២​ ខែកក្កដា​នេះ​។

ឯកឧត្ដម​ ក៏បាន​បន្ដ​អរគុណ​ ឯកឧត្ដម​ លោកជំទាវ​ គណៈអធិបតី​ អង្កការ​ដៃគូជាតិ​-អន្ដរជាតិ​ យុវជន​ សសយក​ យុវជន​កាយរឹទ្ធិ​ កាកបាទក្រហម​កម្ពុជា​ គ្រួសារ​បរិស្ថាន​ និងមន្ទីរ​បរិស្ថាន​គ្រប់​ រាជធានី​ ខេត្ត​ ដែល​បាន​ចូលរួម​ និង​ដាក់តាំងបង្ហាញ​ ចែកដេីមឈេី​ កូនឈេីជូន​ប្រជាពលរដ្ឋ​មកពី​គ្រប់​ទិសទី​ ដោយឥតគិតថ្លៃ ព្រមទាំងទទួលយកបន្តបន្ទាប់ក្រោយពីបញ្ចប់ការតាំងពិព័រណ៍ ដែលមានកូនឈើសរុបប្រមាណ១លាន៣សែនដើម នៅតាមរាធានីខេត្តទាំង២៥ផងដែរ ។

ឯកឧត្ដម​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ព្រឹត្តិការណ៍​ពិព័រណ៌​ ពន្លកបៃតង​ នេះ​ ជា​ទំព័រ​ប្រវត្តិសាស្ត្រ​មួយ​ ដែលរៀបចំដោយក្រសួងបរិស្ថាន​ និង​បាន​ធ្វើ​ការចែកជូននូវ​ដេីមឈេី​ និង​កូនឈេីចម្រុះ​ប្រមាណជាង​ ៩២​ ម៉ឺន ដេីម​ ជូនប្រជា​ពលរដ្ឋ​មកពីគ្រប់ទិសទី​ ប្រកបដោយ​សេចក្ដី​សប្បាយ​រីករាយ​គួរឲ្យ​កត់សម្គាល់​។

រយៈ​ពេល​ ០៣​ ថ្ងៃ​មក​នេះ​ មនុស្ស​ម្នារ​ ជាប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ ព្រះសង្ឃ​ មន្ដ្រី​រាជការ​ បាន​មក​ចូលរួមទស្សនា​ការតាំងពិព័រណ៍​ និង​មកទទួល​យក​ដេីម​ដោយឥតគិតថ្លៃ​ យ៉ាង​ច្រើន​កុះករ​ លេីសពី​ការរំពឹងទុក​ ហេីយ​បេីសង្កេតទៅ​ ឃេីញថានៅ​តាម​បណ្ដាស្ដង់តាំង​ដេីមឈេី​ និង​កូនឈេី​ គ្រប់​មន្ទីរ​បរិស្ថាន​ សុទ្ធ​សឹងតែ​គ្មាន​សល់​កូនឈេី​ និងដេីមឈេី​ យកត្រឡប់ទៅវិញឡេីយ។

ទិដ្ឋភាព​នេះ​ គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ យុវជន​កម្ពុជា​ ពិតជា​មាន​សេចក្ដី​ស្រឡាញ់​ និង​មាន​ផ្នត់គំនិត​ក្នុងការ​ចូលរូម​យ៉ាងសកម្ម​ លេីការថែរក្សាបរិស្ថាន និង​ជា​ចលករជំរុញឱ្យ​កម្ពុជា​មាន​គម្របព្រៃបៃតង​ ៦០%​ នាឆ្នាំ២០៥០​ ស្របទៅតាម​យុទ្ធសាស្ត្រ​បញ្ចកោណ​ របស់រាជរដ្ឋាភិបាល​ ក្នុង​នីតិកាល​ទី​៧​ នៃ​រដ្ឋសភា​កម្ពុជា។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!