ខណ្ឌព្រែកព្នៅ៖ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លើការកសាងអភិវឌ្ឍន៍ រាល់ហេដ្ឋារចនាសម្ព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋនាព្រឹកថ្ងៃ សៅរ៍ទី១៣ខែកក្កដា ឆ្នាំ២០២៤
លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងគ្រឿងចក្រ រថយន្តដឹកថ្ម រថយន្តដឹកដី មកកសាងផ្លូវ១ខ្សែ ដែលស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
ដែលជាតំបន់ផ្ទះថ្មី ដែលអាជ្ញាធរ កំពុងតែដោះស្រាយគោលនយោបាយ ជូនបងប្អូនប្រជាពលរដ្ឋ។
ក្នុងនោះផងដែរ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ក៏បានមានប្រសាសន៍ថា ក្នុងនាមលោកជាអជ្ញាធរមូលដ្ឋាន អ្វីដែលលោកបានសន្យាគឺធ្វើ មិនឱ្យបងប្អូនប្រជាពលរដ្ឋ ខកចិត្ត ជាពិសេស លោកបានស្នើសុំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរស់នៅតាមចិញ្ចើមផ្លូវ១៥១ ដែលជាដីសាធារណៈ របស់រដ្ឋ នៅសេសសល់ ចំនួនជិត៤៧គ្រួសារ ក្នុងចំណោម 109 គ្រួសារចុងក្រោយ សុំមេត្តា រួសរាន់មកទទួល គោលនយោបាយ របស់រាជរដ្ឋាភិបាល អោយបានឆាប់រហ័ស ពីព្រោះ គំរោងពង្រីកផ្លូវ លេខ១៥១ ក៏កាន់តែ ខិតជិតមកដល់ហើយដែរ។ ដោយឡែក បច្ចុប្បន្ននេះ លោកកំពុងតែ បុកគ្រឹះកសាងផ្ទះបន្ថែមទៀតជូនបងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាអោយបានរឹងមាំ ទៅតាមស្តង់ដារដែលបានកំណត់។ជាពិសេស លោកមេប៉ុស្តិ៍ក៏ដូចជា លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខណ្ឌព្រែកព្នៅ ជួយសំរួលឯកសារ ដែលពាក់ព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីអោយមានភាពស្របច្បាប់ពេញលិញ ក្នុងការមករស់នៅទីតាំងថ្មីនេះ ផងដែរ។
ជាចុងក្រោយ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ផ្ទះថ្មី ទាំងអស់គ្នា លោកមានភាពសប្បាយចិត្តរីករាយជាខ្លាំង និងថ្លែងអំណគុណដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាករាជធានីភ្នំពេញ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដែលលោកតែងតែ យកចិត្តទុកដាក់ រាល់សុខទុក្ខ របស់ពួកគាត់ទាំងអស់គ្នា និងសូមគោរពជូនពរ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ធឹម សំអាន លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខណ្ឌព្រែកព្នៅព្រមទាំងមន្ត្រីក្រោមឱវាទ សុំអោយជួបតែសេចក្ដីសុខ សុភមង្គល ជោគជ័យគ្រប់ភារៈកិច្ច និង ពុទ្ធិពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕