ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មពិធីប្រគល់ថវិកាមនុស្សធម៌ជូនមន្ទីរពេទ្យកុមារជាតិ ចំនួន ២៨០ លានរៀល ដែលថវិកាទាំងអស់ទទួលបានពី ការលក់សំបុត្រទស្សនាការប្រកួតពានរង្វាន់បាល់ទាត់ដើម្បីសប្បុរសធម៌នៅមន្ទីរពេទ្យកុមារជាតិ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមានវត្តមានរបស់ ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស រួមទាំងក្រុមគ្រូពេទ្យ ឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ស.ស.យ.ក. និងក្រុមការងាររៀបចំការប្រកួតពាន់រង្វាន់បាល់ទាត់ Soccer League ។
0
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមជាអធិបតីក្នុងកម្មពិធីប្រគល់ថវិកាមនុស្សធម៌ជូនមន្ទីរពេទ្យកុមារជាតិ ចំនួន ២៨០ លានរៀល
«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779
http://www.rathaaphiwatnews.com
Filed in: ព័ត៌មានជាតិ