ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន !

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន !

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មានករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន បង្កឡើងដោយជនសង្ស័យ០១នាក់ បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ភី ធី ធី ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ប្រពន្ធជនរងគ្រោះ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីខាងលើ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានចុះដល់កន្លែងកើតហេតុរួមគ្នាជាមួយប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង វណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ យកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យ អ៊ុង វណ្ណា បានសារភាពឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន។ ដោយមូលហេតុកាលពីអំឡុងឆ្នាំ២០២១ ខ្លួនបានចូលធ្វើការជាសន្តិសុខនៅស្ថានីយ៍ប្រេងឥន្ធនៈខាងលើ អស់រយៈពេលជិត០៣ឆ្នាំ មកហើយ។ ក្រោយមកជនរងគ្រោះ ក៏បានចូលធ្វើការជាមួយខ្លួនដែរ និងបានប្រចាំការជាមួយគ្នា ដោយជនរងគ្រោះយាមខាងមុខ ចំណែកខ្លួនយាមខាងក្រោយ។ លុះពេលធ្វើការជាមួយគ្នាយូរៗទៅ ក៏មានបញ្ហាជាមួយគ្នា បង្កើតបានជាជម្លោះជារឿយៗ និងធ្លាប់ឈ្លោះប្រកែកទាស់ទែងរហូតប្រើអំពើហិង្សាទៅលើគ្នាទៅវិញទៅមក បង្កឲ្យមានរបួសស្នាមផងដែរ។ ក្រោយមកជនរងគ្រោះ ក៏បានប្តឹងទៅថៅកែការ៉ាស់សាំង ហើយថៅកែបានហៅពួកខ្លួនទាំងពីរនាក់ មកសួរនាំហេតុផល បន្ទាប់ពីសួរនាំរួច គាត់បានបានណែនាំខ្លួនចំនួន ០២ ទៅ ០៣ លើក ប៉ុន្តែខ្លួនមិនបានអនុវត្ត និងស្តាប់តាមការណែនាំរបស់ថៅកែទេ។ ហេតុផលទាំងអស់នេះហើយទើបថៅកែសម្រេចចិត្តបញ្ឈប់ខ្លួនពីការងារសន្តិសុខក្នុងកំឡុង ខែឧសភា ឆ្នាំ២០២៤ ធ្វើឲ្យខ្លួនមានគំនិតគុំគួនស្អប់ទៅលើជនរងគ្រោះចាប់ពីពេលនោះមក និងបានគិតក្នុងចិត្តថា ថ្ងៃណាមួយនឹងរៀបគម្រោងសម្លាប់ជនរងគ្រោះ។ លុះដល់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១២និង៣០នាទី ខ្លួនបានជិះម៉ូតូ មកកន្លែងកើតហេតុ ដោយមានកាំបិតចុងស្រួចសៀតនឹងចង្កេះខោ សំដៅទៅទីតាំងជនរងគ្រោះធ្វើការ ពេលទៅដល់ក៏ឃើញជនរងគ្រោះកំពុងរីយ៉ែឡាន ខ្លួនក៏ឈប់ម៉ូតូក៏ទៅនិយាយជាមួយគ្នាមួយសន្ទុះ ហើយខ្លួនក៏ធ្វើសកម្មភាពដកកាំបិតពីចង្កេះចាក់ទៅលើជនរងគ្រោះត្រូវចំក្បាលពោះ បណ្តាលឲ្យជាប់កាំបិតរងរបួសធ្ងន់។ បន្ទាប់ពីធ្វើសកម្មភាពរួច ខ្លួនព្យាយាមរត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចអាវុធហត្ថចុះអន្តរាគមន៍ រួមជាមួយបុគ្គលិកការ៉ាសសាំង ចាប់ខ្លួនបានតែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!