ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ដឹកនាំ​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ និងមន្ត្រី​រាជការ​ ដាំដេីមត្នោត​ ១ម៉ឺនដេីម

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ដឹកនាំ​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ និងមន្ត្រី​រាជការ​ ដាំដេីមត្នោត​ ១ម៉ឺនដេីម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្ត​ត្បូងឃ្មុំ​៖​ នាព្រឹក​ថ្ងៃទី​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២៤​នេះ​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ ឯកឧត្ដម​ ប៉ែន​ កុសល្យ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ មន្ដ្រី​រាជការ​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ដាំដេីមត្នោតចំនួន​១០,០០០ដេីម​ ស្ថិតឃុំត្រពាំខ្លុង​ ស្រុកពញាក្រែក​ ខេត្ដត្បូងឃ្មុំ។

សូមបញ្ជាក់ផងដែរថា​ ដេីម​ចំនួន​ ១០,០០០ដេីម​ ដែល​ត្រូវបាន​ដាំ​ កាលពីព្រឹកថ្ងៃទី២១​ ខែកក្កដា​នេះ​ ជា​ការផ្ដល់ជូន​ដោយ​ផ្ទាល់​ពី​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​បរិស្ថាន​ ដេីម្បី​ចែកជូនប្រជាពលរដ្ឋ​ មន្រ្ដី​រាជការ​ ចូលរួម​ដាំ​ និង​បណ្ដុះផ្នត់គំនិត​ស្រឡាញ់​បរិស្ថាន​ ការ​ថែរក្សា​ការពារ​បរិស្ថាន​ ព្រមទាំង​ជាបង្កេីតបាន​នូវ​ភាព​បៃតង​ក្នុងមូលដ្ឋាន​ និង​សហគមន៍​។

ថ្លែង​ប្រាប់​ប្រជាពលរដ្ឋ​ ក្នុងព្រឹត្តិការណ៍​រួមគ្នាដាំដេីមត្នោត​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​បរិស្ថាន​បាន​លេីកឡេីងថា​ ការដែល​ប្រជាពលរដ្ឋ​ចូលរួម​ដាំដេីមត្នោត​នាឱកាសនេះ​ គឺ​ជា​ការ​បន្សល់ទុកនូវ​អត្ដសញ្ញាណ​ជាតិ​ខ្មែរ​ ដែលសម្គាល់ដោយដេីមត្នោត​ជារបស់ខ្មែរ​ និងជា​ចូលរួម​បង្កើត​ភោគផល​ និង​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀតចេញដេីមត្នោត​ សម្រាប់​កូនខ្មែរជំនាន់ក្រោយ។

ឯកឧត្ដម​បណ្ឌិត​ បាន​បន្ថែម​ទៀត​ថា​ ដេីម្បី​កម្ពុជា​មាន​គម្រប​បៃតង​ ៦០%​ នាឆ្នាំ២០៥០​ ខាងមុខ​ គប្បី​មន្ដ្រីរាជការ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ ព្រះសង្ឃ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ រួមកម្លាំងគ្នា​ បង្កេីនការដាំដុះ​ នៅតាម​សាលារៀន​ វត្ត​អារាម​ ទីសាធារណៈ​ ព្រៃលិចទឹក និង​ដីតំបន់ព្រៃ​សឹករិចរិល​ ហើយ​ក្រសួង​បរិស្ថាន​ និង​បន្ដបណ្ដុះកូនឈេី​ឱ្យ​ច្រើន​លានដេីមក្នុង១ឆ្នាំ​ ដេីម្បី​ធ្វេី​ការចែក​ និងផ្ដល់ជូន​គ្រប់​រាជធានី​ ខេត្ត​ ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។

ម្យ៉ាង​វិញទៀត​ ឯកឧត្ដម​បណ្ឌិត​ បាន​ស្នេីសុំ​ឱ្យ​ប្រជាពលរដ្ឋ​ រស់នៅតាម​សហគមន៍​ ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន​ ដេីម្បី​ទប់​ស្កាត់​ និង​ការពារធនធាន​ធម្មជាតិ​ ព្រមទាំង​ចូលរួម​សំអាត​ និងកាត់បន្ថយការប្រេីប្រាស់ប្លាស្ទិកផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!