ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងគោរពទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងទៅកាន់សមាជិកក្រោមឱវាទទាំងអស់ថា យុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩គឺជាកាតព្វកិច្ចរបស់ យើងទាំងអស់គ្នា កុំថាឡើយយើងជាកងកម្លាំង បើទោះបីយើងជាពលរដ្ឋសាមញ្ញ ក៏ត្រូវចូលរួមឲ្យសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការ បង្កា ទប់ស្កាត់ ជំងឺដ៏កាចសាហាវមួយនេះ។
លោកបន្ថែមទៀតថាដូច្នេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវតែបន្តចូលរួមជាមួយស្ថាប័នចម្រុះគ្រប់ប្រភេទក្នុងការដាស់តឿន ក្រើនរំលឹក និងជួយជំរុញដល់ប្រជាពលរដ្ឋ អនុវត្តនូវវិធានការ «៣ការពារ ៣កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តចូលរួមប្រចាំការការពារត្រួតពិនិត្យនិងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើចត្តាឡីស័កនិងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ (COVID-19) ក្នុងរាជធានីភ្នំពេញ មានជាង១០០ទីតាំង ឲ្យបានម៉ឺងម៉ាត់បំផុត។
វិធានការ៣ការពារ រួមមាន
១.ពាក់ម៉ាស់
២.លាងដៃនឹងជែលឬសាប៊ូនិង ៣.រក្សាគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅឲ្យបានគ្រប់គ្នានិងគ្រប់ទីកន្លែង។ចំណុចបីការពារនេះសំខាន់ខ្លាំងណាស់ធ្វើដូច្នេះទើបអាចយកឈ្នះលើជំងឺកូវីដ-១៩ បានដោយជោគជ័យ។
វិធានការ៣កុំរួមមាន
១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក
២.កុំទៅកន្លែងមានមនុស្សច្រើនកុះករនិង៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។