ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ​បន្ដយុទ្ធនាការដាំកូនឈើ ១ម៉ឺន៥ពាន់ដើម នៅខេត្តឧត្តរមានជ័យ

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ​បន្ដយុទ្ធនាការដាំកូនឈើ ១ម៉ឺន៥ពាន់ដើម នៅខេត្តឧត្តរមានជ័យ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមដាំកូនឈើចំនួន១ ៥០០០ ដើម នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ជាមួយប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន រដ្ឋបាលខេត្តឧត្តរមានជ័យ ដឺកនាំដោយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ មន្រ្តីនៃមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន សិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់ នៅព្រហស្បត្តិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤។ យុទ្ធនាការនេះ បានបង្ហាញពីគោលបំណងក្នុងស្មារតីបណ្តុះគំនិត «ពន្លកបៃតង» ឱ្យមានការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដែលមានតម្លៃសម្រាប់សង្គម បរិស្ថាន និងជីវភាពសហគមន៍សម្រាប់អនាគតកូនចៅជំនាន់ក្រោយ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការដាំដើមឈើ ដើម្បីបង្ហាញ សកម្មភាពដាំកូនឈើនាពេលនេះ គឺជាការចូលរួមចំណែកក្នុងការការពារ ថែរក្សា បរិស្ថានល្អបរិសុទ្ធ សម្រាប់ជីវិតមនុស្ស សត្វ ជីវៈចម្រុះ ជាពិសេសការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នាពេលអនាគត ដែលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្សា និងប្រជាពលរដ្ឋទាំងអស់ ដែលតែងតែជំរុញ គាំទ្រ និងយកចិត្តទុកដាក់លើការងារអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ និងបន្តសហការជាមួយក្រសួងបរិស្ថាន បន្ថែមទៀតលើការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ ឱ្យទទួលបានលទ្ធផលល្អប្រសើរ សម្រាប់ជាមរតទៅអនាគត។

ឯកឧត្តមរដ្ឋមន្រ្តី​ បានលើកឡើងបន្ថែមថា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ ចាំបាច់ណាស់ រាជរដ្ឋាភិបាលគឺពង្រឹងការអនុវត្តច្បាប់១០០%ចំពោះ អ្នកប្រព្រឹត្តបទល្មើស ធនធានធម្មជាតិ និងការសហការចូលរួមពីភាគីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងសហគមន៍ប្រជាបលរដ្ឋ។ កន្លងមករាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្រ្តជាតិ ក្រោមក្របខណ្ឌយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ហើយក្នុងនោះបានដាក់ចេញ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើសសរស្តម៣ សំខាន់ គឺស្អាត បៃតង និងចីរភាព។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រៀបចំឡើង ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាន និងពង្រឹងកិច្ចគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពសហគមន៍ ដោយជំរុញសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។

ក្នុងយុទ្ធនាការដាំកូនឈើនេះដែរ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានសម្ដែងការគាំទ្រនិងសហការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីមូលដ្ឋានស្អាត សង្គមស្អាត កម្ពុជាស្អាត និងការពង្រឹងការចូលរួមបង្កើនគម្របបៃតង នៅពេលអនាគត ដើម្បីសហគមន៍មានភាពបៃតង និងកូនចៅជំនាន់ក្រោយស្គាល់ពីតម្លៃនៃធនធានធម្មជាតិទាំងនេះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!