ខណ្ឌព្រែកព្នៅ៖ដោយស្ថិតក្រោមយន្តការឈ្នះៗ ទាំងអស់គ្នា រវាងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវ១៥១ ឬហៅថាផ្លូវ ភ្នំបាសិទ្ធ ដែលស្ថិតនៅក្នុងភូមិសំរោងត្បូង សង្កាត់សំរោងខណ្ឌព្រែកព្នៅ មកដល់ពេលនេះមានបងប្អូនប្រជាពលរដ្ឋប្រមាណជាង៩៦%ហើយកំពុងមកទទួលគោលនយោបាយ ពីរាជរដ្ឋាភិបាល ដោយទទួលបាន ផ្ទុះទំហំ៤.៥ម៉ែត្រ មួយល្វែងព្រមទាំងថវិកា 10.000$ (មួយម៉ឺនដុល្លារ)សំរាប់យកទៅប្រកបមុខរបរកស៊ី ចិញ្ចឹមជីវិតផ្គត់ផ្គង់គ្រួសារ។
ចំពោះបងប្អូនដែលនៅសេសសល់ ចុងក្រោយគេប្រមាណ៤%ដែលខំប្រឹងតវ៉ា ដោយសង្ឃឹមថា និងបានលុយ ច្រើនជាងគេ ឬបានផ្ទះច្រើនជាងគេ នឹងខិតខំបំផុស បំភ្លៃព័ត៌មាន អោយអង្គភាពសារព័ត៌មានក្រៅប្រទេស ជួយផ្សាយ នោះដោយមានលក្ខណៈនយោបាយ និងមានសកម្មភាពប្រឆាំងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងអស់រយៈជាច្រើនកន្លងមក ។
ជាក់ស្តែងសព្វថ្ងៃលោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ក៏ដូចជាមន្ត្រីក្រោមឱវាទ លោកខិតខំពន្លឿន ដល់ក្រុមការងារសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលទើបនឹងមកទទួលគោលនយោបាយ ធ្វើយ៉ាងណា អោយបានរស់នៅបានឆាប់រហ័ស។ មកដល់ពេលនេះបងប្អូនប្រជាពលរដ្ឋ ក៏បានដឹងច្បាស់ថា អាជ្ញាធរលោក ហ៊ានថាហ៊ានធ្វើជូនពួកគាត់ពិតមែន។ ចំណែកឯ ខាងការិយាល័យរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ស៊ូ ស៊ីវុត្ថា ព្រមទាំងមន្ត្រី ទាំងអស់របស់ លោក ក៏កំពុងតែកសាង ឯកសារជូនបងប្អូនប្រជាពលរដ្ឋ យ៉ាងមមាញឹក ដើម្បីជូនបងប្អូនរួចរាល់ហើយដែរ និងត្រៀមរងចាំ បំពេញឯកសារជានិច្ច ជូនបងប្អូនដែលមកទទួលគោលនយោបាយជាបន្តបន្ទាប់និងចុងក្រោយគេផងដែរ។
នៅទីបញ្ចប់ តើបងប្អូនប្រជាពលរដ្ឋដែលនៅក្រោយគេប្រមាណ៤% ដែលចិញ្ចឹមចិត្តប្រឆាំងនឹងនយោបាយរបស់រាជរដ្ឋាភិបាល ព្រោះសេចក្តីលោភលន់ ចង់បាន ហួសព្រុំដែនកំណត់តើទៅជាយ៉ាង ពីព្រោះ នៅក្នុង ចំណោម ដែលនៅសេសសល់ នោះអជ្ញាធរ កំពុងតែស្រាវជ្រាវតាមដាន ជនដែលបានលួចលាក់ទិញដូរ ដីចំណីចិញ្ចើមផ្លូវរបស់រដ្ឋ ទុកលក់ ដើម្បីយក ចំនិញទៅថ្ងៃមុខ ក៏មានដែរនិងជាពិសេស ដល់ថ្ងៃដែលអាជ្ញាធរមូលដ្ឋានចុះអនុវត្តន៍ រុះរើសំណង់ទាំងអស់នោះចេញ តើមានបុគ្គលណាខ្លះចុះរារាំង?៕