ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ព្រែកជីហ្វូណន តេជោ មានសារៈសម្ខាន់ បម្រើយុទ្ធសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើង

ព្រែកជីហ្វូណន តេជោ មានសារៈសម្ខាន់ បម្រើយុទ្ធសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្រដែលមានតម្លៃខ្ពស់មហាសាលសម្រាប់ប្រជាជាតិកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ ជាមួយគ្នានេះ ការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកដ៏ធំជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ ប្រជាជនកម្ពុជានៅគ្រប់មជ្ឈដ្ឋានបានសម្តែងការគាំទ្រយ៉ាងផុសផុលនូវសមិទ្ធផលដ៏ថ្លៃថ្លានេះ ដោយពលរដ្ឋកម្ពុជាជឿជាក់យ៉ាងមុតមាំថា ព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ហើយប្រជាជនខ្មែរទាំងប្រុសស្រី គឺតែងរំពឹងចង់ឃើញសមិទ្ធផលដ៏មានតម្លៃនេះលេចចេញជារូបរាងផ្លូវការ។

រដ្ឋាភិបាលអាណត្តិថ្មីទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសហើយថានឹងបន្តគម្រោងនេះពីគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ហើយធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យទាល់តែបាន។

ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ត្រូវបានកំណត់ជាថ្ងៃប្រកាសបើកដំណើរការគម្រោងព្រែកជីកហ្វូណនតេជោ ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរទូទាំងនគរ បានចាត់ទុកថាថ្ងៃចងចាំជាប្រវត្តិសាស្ត្រមួយ ដ៏អស្ចារ្យថ្មីមួយទៀតសម្រាប់កម្ពុជា ដែលយើងនឹងមានសមិទ្ធផលផ្លូវទឹកដ៏ធំ និងបម្រើផលប្រយោជន៍មហាសាលដល់សេដ្ឋកិច្ចជាតិ និងជាពិសេសគឺការរក្សាបាននូវឯករាជ្យភាពខាងការដឹកជញ្ជូនផ្លូវទឹក ដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈកាលកន្លងទៅ។ ការកសាងសមិទ្ធផលផ្លូវទឹកដ៏មានតម្លៃនេះ គឺអាចឱ្យកម្ពុជាមានច្រកដែលអាចដង្ហើមបានដោយខ្លួនឯង ដែលនេះជាមហិច្ឆតាបង្កប់ដោយស្មារតីស្នេហាជាតិ និងប្រកបដោយគុណតម្លៃខ្ពស់បំផុត របស់ប្រមុខដឹកនាំកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ជាតិសុទ្ធសាធ មិនមែនដើម្បីផលប្រយោជន៍សួនតួរបស់អ្នកដឹកនាំនោះទេ ព្រោះព្រែកជីកហ្វូណនតេជោ នឹងជួយទាំងវិស័យដឹកជញ្ជូន ដែលធ្វើឱ្យកម្ពុជាមានផ្លូវទឹកផ្ទាល់ខ្លួន ឯករាជ្យម្ចាស់ការ ចំណាយតិចជាងមុន ចំណេញពេល និងកាត់បន្ថយរបាំងនានាក្នុងការនាំចេញទំនិញរបស់កម្ពុជា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!