រសៀលនាថ្ងៃចន្ទ ២កើត ខៃផល្គុន ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ។
ដែលផ្តួចផ្តើមបង្កើតឡើង ក្រោមការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៦០,០០០,០០០រៀល (ហុកសិបលានរៀល) រួមជាមួយ មី២កេស ភេសជ្ជ:៤កេស ទៅប្រគល់ជូនដល់ គ្រួសារសព លោកវរសេនីយ៍ឯក សេង ឈៀង អតីតមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា។