ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត ក្នុងរាជធានីភ្នំពេញ=>បទល្មើសនេសាទ របាំងស្បៃមុងលាតសន្ធឹងពេញផ្ទៃបឹងរំលេច ក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាលទោះបីក្នុងរដូវបិទនេសាទក៏ដោយ..?=>សមាគម​សារព័ត៌មាន​ ០៣​ ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​ ស្ដីពី​ ការមិនឱ្យតម្លៃឆន្ទៈរួមលេីការអនុវត្ដន៍​ "ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន" របស់​អង្គការ​សហប្រជាជាតិ​ UN=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន និងរក្សាទុកអាវុធដោយខុសច្បាប់! =>ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ នៅរាជបណ្ឌិត្យសភាកម្ពុជា=>ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពិសេស លើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល” ដែលរៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សហការជាមួយសមាគមសារព័ត៌មានចំនួន ៤ ដោយមានអ្នកសារព័ត៌មានចូលរួមចំនួន ៦៨៤នាក់ នៅអគារខេមរវិទូ កម្ពុជា រាជធានីភ្នំពេញ...=>ពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបង=>=>កម្ពុជា និងឡាវ ប្តេជ្ញាចិត្តរួមគ្នាកាត់បន្ថយការបំពុលប្លាស្ទិក នៅតាមដងទន្លេមេគង្គ=>លោក សៀ ទីន សូមផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ សាធារណរដ្ឋកូរ៉េ
0

អតីតគ្រូរូបវិទ្យាជើងចាស់នៃសាលាបាក់ទូកម្នាក់ ចូលសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត ទទួលបានការយកចិត្តទុកដាក់ពីអតីតសិស្សខ្លួននិងអតីតលោកគ្រូអ្នកគ្រូបង្រៀនជាមួយគ្នា!

អតីតគ្រូរូបវិទ្យាជើងចាស់នៃសាលាបាក់ទូកម្នាក់ ចូលសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត ទទួលបានការយកចិត្តទុកដាក់ពីអតីតសិស្សខ្លួននិងអតីតលោកគ្រូអ្នកគ្រូបង្រៀនជាមួយគ្នា!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅហាងអាហារ Doi Chang Coffee មុខមន្ទីរពេទ្យកាល់ម៉ែត្រ មានទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍មួយដែលកម្រនឹងបានឃើញ នោះគឺការជួបជុំ ធ្វើខួបកំណើតលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ពីក្រុមមនុស្សវ័យចំណាស់ជាច្រើននាក់។

ពេលដឹងការពិត ទិដ្ឋភាពនៃការជួបជុំនេះ ពុំមែនជាការប្រារព្ធពិធីខួបកំណើតនោះទេ តែជាការឆ្មក់ឱកាស Supprise មិនឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដឹងខ្លួន ពីសំណាក់
អតីតសិស្សសាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ មួយក្រុម រួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូក បានមកជួបជុំគ្នា  មុននឹងអញ្ជើញទៅសួរសុខទុក្ខលោកគ្រូ អន សារិន អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ប្រចាំសាលាបាក់ទូក ដែលមានជំងឺ កំពុងសម្រាកព្យាលនៅមន្ទីរពេទ្យកាល់ម៉ែត តែប៉ុណ្ណោះ។

ក្នុងរយៈកាលកន្លងមក គេតែងសង្កេតឃើញអតីតមិត្តរួមជំនាន់នៃសាលាបាក់ទូកមួយក្រុមនេះ  តែងបង្ហាញនូវសកម្មភាពទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងចែករំលែកធនធានជួយទុក្ខធុរៈ អតីតលោកគ្រូអ្នកគ្រូ មិនដែលមានខាន ព្រមទាំងជួយដល់មិត្តដែលជួបការលំបាកនិងខ្វះលទ្ធភាពគ្រប់ៗគ្នា ក្រោមការផ្តួចផ្តើមចងក្រងជាក្រុម ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង។ ហើយសកម្មភាពយកចិត្តទុកដាក់ និងចែករំលែកធនធានជួយដល់អតីតលោកគ្រូអ្នកគ្រូ និងមិត្តដែលមានអាសន្នទាំងនេះ គឺជាមនោសញ្ចេតនា និងជាវប្បធម៌ចែករំលែកនៅក្នុងក្រុម ស្របតាមពាក្យស្លោកដែលពួកគាត់បានរួមគ្នាបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក “។

ដោយឡែក ក្នុង​ឱកាសសួរសុខទុក្ខលោកគ្រូ អន សារិន នាថ្ងៃនេះ ក្រុមអតីតសិស្សរួមជំនាន់ រួមជាមួយអតីតលោកគ្រូអ្នកគ្រូសាលាបាក់ទូកទាំងអស់ បាននាំយកភេសជ្ជៈចម្រុះ ០៨កេស រួមនឹងផ្លែឈើ០១កន្រ្តក ជាអំណោយសួរសុខទុក្ខលោកគ្រូ ផងដែរ។ ដោយហេតុតែលោកគ្រូ អន សារិន មានបណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក៏បានទទួលការអនុគ្រោះ លើថ្លៃព្យាលបាលទាំងឡាយដោយមិនចាំបាច់ចំណាយប្រាក់ តែចំពោះការចំណាយផ្សេងៗក្រៅពីការព្យាបាល ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមនឹងអតីតមិត្តរួមជំនាន់សាលាបាក់ទូក មូលមតិគ្នា ធានារ៉ាប់រងទាំងស្រុង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com