ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរ សក្តិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន ត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត។
សូមជម្រាបថា សម្តេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យតែងតាំងមុខតំណែងនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនវរសេនីយ៍ឯក សៀ ទីន អត្តលេខ ០៩៤៩០០ ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀម រាប។
????join https://t.me/proyuth