ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកលើកដែក ខេត្តកណ្ដាល

ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកលើកដែក ខេត្តកណ្ដាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅសាលាស្រុកលើកដែក មានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកលើកដែក ខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់រដ្ឋបាលស្រុកលើកដែក ត្រូវយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាប្រឈម សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការផ្ដល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់ ទោះបីជារដ្ឋាបាលស្រុក មានអង្គភាពច្រកចេញចូលតែមួយហើយក្ដី តែយើងត្រូវតែខិតខំដោះស្រាយតាមសំណូមពរ និងបំពេញតម្រូវការ ក្នុងការផ្ដល់សេវារបស់បងប្អូនប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ និងសេវារដ្ឋបាល។

ឯកឧត្តមអភិបាលខេត្តបន្តថា៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវប្រមូលផ្ដុំកម្លាំងនៅក្នុងមូលដ្ឋាន ដើម្បីបែងចែកការងារក្នុងការការពារ សន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈជាប្រចាំថ្ងៃជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីការពារកុំឱ្យមានបទល្មើស ចោរលួច ចោលឆក់ ចោរប្លន់ បទល្មើសគ្រឿងញៀន បញ្ហាក្មេងទំនើង ព្រមទាំងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឱ្យមានការអភិវឌ្ឍ និងមានកំណើនទេសចរណ៍នៅក្នុងមូលដ្ឋានរបស់យើង។ ជាងនេះទៀតគណៈបញ្ជាការឯកភាពស្រុក ត្រូវសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តល្បាតនៅតាមតំបន់ព្រំដែន ព្រមទាំងយកចិត្តទុកដាក់ ស្វែងយល់ និងការគ្រប់គ្រងភាពជាម្ចាស់នៅលើទឹកដីរបស់យើង ដោយត្រូវមានស្មារតីរួមគ្នា ឯកភាពគ្នា ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិយើង។ ជាមួយគ្នានេះដែរត្រូវអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការហាមមិនឱ្យមានការលក់ ឬជួលដី នៅតាមតំបន់ព្រំដែន ទៅឱ្យប្រជាពលរដ្ឋនៅប្រទេសជិតខាងឡើយ។

បន្ថែមពីនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ មេឃុំ ស្មៀនឃុំ និងប៉ុស្តិ៍នគរបាល ត្រូវបង្កើតគណនេយ្យ Facebook  ដើម្បីធ្វើការផ្សព្វផ្សាយពីសកម្មភាពរបស់ខ្លួនដែលកំពុងអនុវត្តប្រចាំថ្ងៃ មានដូចជាការផ្ដល់សេវាសាធារណៈ ការចុះផ្សព្វផ្សាយអប់រំ ការដោះស្រាយវិវាទ និងសកម្មភាពផ្សេងៗរបស់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងពីសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន។ ជាងនេះទៀត ត្រូវផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យពួកគាត់ហ៊ានរាយការណ៍រាល់ភាពអសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវលាក់ការសម្ងាត់ឱ្យគាត់ ដូចនេះយើងនឹងគ្រប់គ្រងសភាពការណ៍នៅក្នុងមូលដ្ឋានបានយ៉ាងល្អ។ ហើយពេលទទួលបានបណ្ដឹងរបស់ប្រជាពលរដ្ឋ ត្រូវដោះស្រាយឱ្យបានទាន់ពេលវេលា ហើយសូមកុំមិនទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋអោយសោះសោះ ចំពោះប៉ុស្តិ៍នគរបាលណា ឬមេឃុំណា ទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋបានច្រើនជាងគេ មានន័យថាប្រជាពលរដ្ឋមានការទុកចិត្ត និងជឿជាក់លើមេប៉ុស្តិ៍ឬមេឃុំនោះក្នុងការដោះស្រាយបញ្ហាជូនពួកគាត់បានទាន់ពេលវេលា។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានជម្រាប និងពន្យល់អំពីស្ថានភាពនយោបាយក្នុងប្រទេសបច្ចុប្បន្ន ដែលក្រុមទុច្ចរិត អគតិកំពុងញុះញង់បង្កចលាចលលើបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (DTA)។ ឯកឧត្តមថែមថា៖ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម មិនបានធ្វើឱ្យយើងបាត់បង់ទឹកដីដូចក្រុមទុច្ចរឹតកំពុងញុះញង់នោះឡើយ តែបានផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិផលរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍជាហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ការងារជូនពលរដ្ឋ កំណើនមនុស្សរស់នៅតំបន់‌នោះ និងទេសចរណ៍ នោះទើបជាការការពារបូរណភាពទឹកដីពិតប្រាកដ។

ឯកឧត្តមអភិបាលខេត្ត ស្នើឱ្យយុវជន ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា សូមថែរក្សាការពារសន្តិភាព ស្ថេរភាព ដែលជាឱកាសក្នុងការអភិវឌ្ឍប្រទេស ដើម្បីភាពថ្កុំថ្កើងយូរអង្វែងតទៅរបស់យើងទាំងអស់គ្នា។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!