ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត ក្នុងរាជធានីភ្នំពេញ=>បទល្មើសនេសាទ របាំងស្បៃមុងលាតសន្ធឹងពេញផ្ទៃបឹងរំលេច ក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាលទោះបីក្នុងរដូវបិទនេសាទក៏ដោយ..?=>សមាគម​សារព័ត៌មាន​ ០៣​ ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​ ស្ដីពី​ ការមិនឱ្យតម្លៃឆន្ទៈរួមលេីការអនុវត្ដន៍​ "ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន" របស់​អង្គការ​សហប្រជាជាតិ​ UN=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន និងរក្សាទុកអាវុធដោយខុសច្បាប់! =>ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ នៅរាជបណ្ឌិត្យសភាកម្ពុជា=>ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពិសេស លើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល” ដែលរៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សហការជាមួយសមាគមសារព័ត៌មានចំនួន ៤ ដោយមានអ្នកសារព័ត៌មានចូលរួមចំនួន ៦៨៤នាក់ នៅអគារខេមរវិទូ កម្ពុជា រាជធានីភ្នំពេញ...=>ពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបង=>=>កម្ពុជា និងឡាវ ប្តេជ្ញាចិត្តរួមគ្នាកាត់បន្ថយការបំពុលប្លាស្ទិក នៅតាមដងទន្លេមេគង្គ=>លោក សៀ ទីន សូមផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ សាធារណរដ្ឋកូរ៉េ
0

មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបឡើងថ្មី ប្តេជ្ញាយ៉ាងមុតមាំក្នុងការអនុវត្តតួនាទីភារកិច្ច របស់ខ្លួន!

មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបឡើងថ្មី ប្តេជ្ញាយ៉ាងមុតមាំក្នុងការអនុវត្តតួនាទីភារកិច្ច របស់ខ្លួន!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តសៀមរាប៖នាព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប មានការរៀបចំប្រារព្ធ ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបថ្មី ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស  និងមានការអញ្ជើញចូលរួមពី អ្នកមុខអ្នកការ មន្ត្រីរាជការក្នុងខេត្ត ក្រៅខេត្ត ព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ  លោក លោកស្រី ភ្ញៀវកិត្តិយស ជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនាពេលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើដល់មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ទើបតែងតាំងថ្មីយ៉ាងដូច្នេះថា៖

– អំពីការគ្រប់គ្រងផ្ទៃក្នុងកងរាជអាវុធហត្ថ ទី១គឺការគ្រប់គ្រងមនុស្ស សូមយកចិត្តទុកដាក់អប់រំបងប្អូនជាប្រចាំ។ ទី២ការគ្រប់គ្រងថែរក្សាមធ្យោបាយគ្រឿងបំពាក់ សូមបង្កាការឆេះខូចឬបាត់បង់។ ទី៣ ការកសាងអង្គភាព សូមថែក្សាអចលនទ្រព្យដែលមានស្រាប់និង កែលម្អរឬសាងសង់ថ្មីទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

– អំពីរបៀបរបបធ្វើការងារ ទី១ ត្រូវគ្រប់គ្រងឲ្យជាប់នូវព័ត៌មាន ទី២ត្រូវមានផែនការការងារ ទី៣មានផែនការត្រូវចាត់តាំងអនុវត្ត និងមានការត្រួតពិនិត្យដើម្បីកែតម្រូវ ហើយមានការលើកទឹកចិត្ត។

– ការអនុវត្តតួនាទីមន្ត្រីនគរបាលយុត្តិធម៌ សូមយកចិត្តទុកដាក់ផ្នែកនិតិវិធី និងរៀបំកន្លែងឃាត់ខ្លួនបណ្តោះអាសន្នត្រូវតាមស្តង់ដា។

ឆ្លើយតបទៅនឹងការផ្តាំផ្ញើរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបទើបតែងតាំងថ្មី បានប្តេជ្ញាយ៉ាងមុតមាំដូចតទៅ៖

១- ប្តេជ្ញា! ស្មោះត្រង់អស់មួយជីវិត និងចូលរួមការពារ ជាតិ សាសនា ព្រះមហាក្សត្រ ​ ឱ្យបានស្ថិតស្ថេរគង់វង្ស ជាដាច់ខាត!

២- ប្តេជ្ញា! ចងចាំជានិច្ច និងចូលរួមការពារ ជាដាច់ខាត នូវសន្តិភាពដែលទទួលបានមកដោយលំបាក ដោយផ្តើមចេញ ពីវីរភាព របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលសម្តេច ហ៊ានយកជីវិតធ្វើដើមទុន ស្វែងរកការសង្គ្រោះជាតិ រហូតអាចជួយ ប្រជាជនកម្ពុជា ឲ្យរួចជីវិតផុតពី របបខ្មៅងងឹត ប៉ុល ពត ក្នុងថ្ងៃ៧មករា ១៩៧៩ និងបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ បញ្ចប់ អង្គការចាត់តាំងនយោបាយនិងយោធា ខ្មែរក្រហមទាំងស្រុង នាំមកនូវ សន្តិភាព និងការឯកភាពជាតិ ពេញលេញ ជាពិសេសក្នុងកាលៈទេសៈប្រឈមជាមួយ សភាពការណ៍រាតត្បាត នៃជំងឺឆ្លងកូវីដ-១៩ សម្តេចតេជោ បានដាក់ចេញ នូវវិធានការ អន្តរាគមន៍ជាច្រើន និងមានប្រសិទ្ធិភាព ក្នុងការប្រឆាំង កូវីដ- ១៩ បានស្តារនូវស្ថានភាព កម្ពុជា ឲ្យវិលមករក ភាពប្រក្រតីយ៉ាងឆាប់រហ័ស ជួយសង្គ្រោះ អាយុជីវិតប្រជាជនកម្ពុជាទូទាំងប្រទេសជាលើកទី២ បន្ទាប់ពីថ្ងៃ ៧មករា ១៩៧៩។

៣-​ ប្តេជ្ញា! ចូលរួមការពារនិងអនុវត្ត នូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ក្លៀវក្លា ឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ ជាដាច់ខាត!

៤- ប្តេជ្ញា! គោរពប្រតិបត្តិ និងអនុវត្តតាម រាល់អនុសាសន៍ បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឱ្យបានជាដាច់ខាត!

៥- ប្តេជ្ញា! រិតចំណងសាមគ្គីភាពផ្ទៃក្នុង កិច្ចសហការល្អជាមួយបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សំដៅពង្រឹងប្រសិទ្ធិភាពការងារ ឱ្យបានជាដាច់ខាត!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com