ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

លោក ម៉េត មាស​ភក្ដី ច្រាន​ចោល​សារ​សំឡេង ដែល​ផ្សព្វផ្សាយ​គ្មាន​ការ​ពិត​ថា មាន​ការបិទ​រាជធានី​ភ្នំពេញ​នៅ​យប់​នេះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ​)៖ ក្រោយ​មាន​សំឡេង​មួយ បាន​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​យ៉ាង​ព្រោងព្រាត​ថា រាជធានី​ភ្នំពេញ នឹង​ត្រូវ​បិទ​នៅ​យប់​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២១​នេះ​, អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី បាន​ចេញ​មក​បញ្ជាក់ថា នេះ​ជា​ដំណឹង​ក្លែងក្លាយ ពោល​រាជធានី​ភ្នំពេញ មិនទាន់​មាន​ការសម្រេច​ឲ្យ​បិទ​នោះ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២១​នេះ​។​

​លោក ម៉េត មាស​ភក្ដី បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន យ៉ាង​ដូច្នេះ​ថា​៖ «​គិត​ត្រឹម​ល្ងាច​នេះ រាជធានី​ភ្នំពេញ មិនទាន់​មាន​ការសម្រេច​ណាមួយ​ឲ្យ​បិទ​នោះ​ទេ​។ សូម​ប្រជាពលរដ្ឋ​កុំ​មាន​ការយល់ច្រឡំ និង​ឈប់​ចែកចាយ​ដំណឹង​ក្លែងក្លាយ​បន្តទៀត​»​។​

​សូមជម្រាបថា កម្ពុជា​កំពុង​ជួបប្រទះ​នឹង​ករណី​ឆ្លងកូវី​ដ​១៩ ជា​លក្ខណៈ​សហគមន៍ ២០​កុម្ភៈ ដែល​ជា​ករណី​ឆ្លង​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​។ មកដល់ពេលនេះ ករណី​ឆ្លង​សហគមន៍ ២០​កុម្ភៈ មិនទាន់​ធូរស្រាល​នៅឡើយ ប្រការ​នេះ​ជា​ការបង្ខំ​ឲ្យ​តំបន់ និង​ទីតាំង​មួយចំនួន ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​។​

​គិត​ត្រឹម​ម៉ោង ៧៖០០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ សរុប​ចំនួន ១៣២៥​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​ចំនួន ៧៣០​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៥៩២​នាក់​, ស្លាប់​ដោយសារកូ​វីដ​១៩​ម្នាក់ និង​ពីរ​នាក់​ទៀត ស្លាប់​ដោយសារ​ការ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ និង​ស្ទះ​សរសៃរ​ឈាម​បេះដូង ពេល​កំពុង​ទទួល​ការព្យាបាល​ជំងឺ​កូវី​ដ​១៩៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!