ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត ក្នុងរាជធានីភ្នំពេញ=>បទល្មើសនេសាទ របាំងស្បៃមុងលាតសន្ធឹងពេញផ្ទៃបឹងរំលេច ក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាលទោះបីក្នុងរដូវបិទនេសាទក៏ដោយ..?=>សមាគម​សារព័ត៌មាន​ ០៣​ ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​ ស្ដីពី​ ការមិនឱ្យតម្លៃឆន្ទៈរួមលេីការអនុវត្ដន៍​ "ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន" របស់​អង្គការ​សហប្រជាជាតិ​ UN=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន និងរក្សាទុកអាវុធដោយខុសច្បាប់! =>ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ នៅរាជបណ្ឌិត្យសភាកម្ពុជា=>ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពិសេស លើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល” ដែលរៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សហការជាមួយសមាគមសារព័ត៌មានចំនួន ៤ ដោយមានអ្នកសារព័ត៌មានចូលរួមចំនួន ៦៨៤នាក់ នៅអគារខេមរវិទូ កម្ពុជា រាជធានីភ្នំពេញ...=>ពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបង=>=>កម្ពុជា និងឡាវ ប្តេជ្ញាចិត្តរួមគ្នាកាត់បន្ថយការបំពុលប្លាស្ទិក នៅតាមដងទន្លេមេគង្គ=>លោក សៀ ទីន សូមផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ សាធារណរដ្ឋកូរ៉េ
0

ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារថ្មី នៃកងរាជអាវុធហត្ថខេត្តសៀមរាប!

ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារថ្មី នៃកងរាជអាវុធហត្ថខេត្តសៀមរាប!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សៀមរាប៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារថ្មី។ កិច្ចប្រជុំនេះមានការចូលពី លោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយលេខាធិការដ្ឋាន លោកមេបញ្ជាការកងអន្តរាគមន៍ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានក្រុងស្រុកទាំង១៣ ព្រមទាំងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានមានប្រសាសន៍ថ្លែងអំណរគុណ និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃអាវុធហត្ថខេត្តសៀមរាបទាំងអស់ ដែលបានទទួលស្វាគមន៍ចំពោះរូបលោក ដែលទើបតែឡើងកាន់តំណែងជាមេបញ្ជាការថ្មី យ៉ាងកក់ក្តៅបំផុត។ លោកឧត្តមសេនីយ៍ត្រី ក៏បានណែនាំដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង និងរួមគ្នារៀបចំកសាងអង្គភាពកងរាជអាវុធហត្ថខេត្តសៀមរាប អោយកាន់តែរីកចម្រើនបន្ថែមទៀត។

បន្ទាប់ពីកិច្ចប្រជុំរួចរាល់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានធ្វើការប្រគល់ជូននូវសម្ភារៈគ្រឿងបំពាក់បន្ថែមជូនដល់កម្លាំងក្នុងទីបញ្ជាការ កងអន្តរាគមន៍ រួមទាំងតាមបណ្តាក្រុង ស្រុក ទាំង១៣ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងនោះមានដូចជាអាវចាំងពន្លឺ មួកសុវត្ថិភាព និងកៅអី ដើម្បីពង្រឹងការងារ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com