កាលពីល្ងាចថ្ងៃសៅរ៏ ទី១៧ ខែសីហា ឆ្នាំ២០២៤ សមាគមប៉ាគីស្ថានកម្ពុជាបានប្រារព្ឋពិធីអបអរសាទរ ដើម្បីរំលឹកខួបបុណ្យឯករាជ្យជាតិលើកទី77 ដែលបានធ្វើឡើងនៅ F3 ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នៅក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា , លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតសាធារណ:រដ្ឋតួកគី, លោកស្រី Pinar Numanoglu ជំនួយការទី២ ស្ថានទូតនៃសាធារណរដ្ឋតួកគី, លោក Ahsan Javed Cheema ប្រធានសមាគមប៉ាគីស្ថានកម្ពុជា (PAC), និងលោកបណ្ឌិត ហោ គន្ឋា ប្រធានសមាគមអភិវឌ្ឍន៏វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ព្រមទាំងសមាជិកសមាជិការបស់សមាគមចំនួន ៤ រូបទៀតផងដែរ។
គួររំលឹងផងដែរថា ប៉ាគីស្ថានគឺជាប្រទេសដ៏ពិសេសប្លែកគេ នៅក្នុងចំណោមបណ្តាប្រទេសមូស្លីមដទៃៗទៀត ដោយប្រជាជន ជនជាតិនេះ គឺជាប្រទេសតែមួយគត់ ដែលត្រូវបានបង្កើតឡើងសម្រាប់សាសនាអ៊ីស្លាមតែម្តង។
ក្នុងឲកាសនោះផងដែរ ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងថ្លែងសុន្ទរកថា និងមានមតិសំណេះសំណាលជាមួយសមាជិក សមាគមប៉ាគីស្ថាន និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមប្រារព្ឋពីធីរំលឹកខួបបុណ្យឯករាជ្យជាតិលើកទី77 ប្រកបដោយភាពរីករាយ ហើយសមាជិករបស់សមាគមប៉ាគីស្ថាន ទាំងអស់តែងតែប្រារព្ធពិធីខួបជារៀងរាល់ឆ្នាំផងដែរ។