ខេត្តមណ្ឌលគិរី៖នៅព្រឹកថ្ងៃទី២០ ខែសីហាឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្ដម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត លោក ឧត្ដមសេនីយ៍ត្រី ចាន់ ទិត្យ ស្នងការរងផែនចរាចរណ៍ តំណាងឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគបាលខេត្តមណ្ឌលគិរី ដឹកនាំកម្លាំងចុះដាក់វិធានការដើម្បីបង្ការការពារទប់ស្កាត់នៅចំណុចព្រំប្រទល់នៃទឹកដីខេត្តមណ្ឌលគិរីនិងខេត្តក្រចេះ ក្នុងភូមិសាស្រ្តភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
កាដែលកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការនេះគឺ ដើម្បី បង្ការ បង្ក្រាប ក្រុមឆ្លៀតឱកាស លួច ឆក់ ប្លន់ បង្កហិង្សា បង្កការបំផ្លិចបំផ្លាញ ឬប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗ ក្រោមលេសធ្វើបាតុកម្ម។
ជាពិសេស មិនលើកលែងដាច់ខាត ចំពោះ ក្រុមចលនាជ្រុលនិយមទាំងឡាយណា ដែលមានបំណង បង្កចលាចលក្នុងសង្គម បំផ្លាញ សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ របស់ព្រះរាជាណាចក្រកម្ពុជា៕ដោយលោក គង់ វុទ្ធី ប្រចាំខេត្តមណ្ឌលគិរី